ភ្នំពេញ៖ ផ្លូវវ៉េងស្រេង ដែលតភ្ជាប់ពី ផ្លូវព្រះមុន្នីរ៉េត ច្រមុះជ្រូកស្ទឹងមានជ័យ រហូតដល់រង្វង់មូលចោមចៅ ក្បែរព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញ ជាផ្លូវដែលរងការរិះ គន់យ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាន និងប្រជាពល រដ្ឋ ទូទាំងរាជធានីភ្នំពេញ ដោយសារតែខូច យ៉ាងធ្ងន់ធ្ងរ ខែវស្សាពេល ភ្លៀងធ្លាក់មាន ជង្ហុកធំៗ ខែប្រាំងដីហុយទ្រលោមមើលមិន ចង់ឃើញគ្នានោះ នឹងកែប្រែមុខមាត់សារ ជាថ្មី ក្លាយជាផ្លូវបេតុងដ៏រឹងមាំចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះតទៅក្រោយ ពីផ្លូវមួយខ្សែនេះ នឹងត្រូវបើកការដ្ឋានជួស ជុលហើយ ក្រោមអធិបតីភាពអភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ។
មន្ដ្រីសាលារាជធានីភ្នំពេញ បានឱ្យដឹង ថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នឹងធ្វើជាអធិបតីភាពក្នុងពិធី បើកការដ្ឋានជួសជុល ផ្លូវវ៉េងស្រេងពីច្រមុះ ជ្រូកស្ទឹងមានជ័យ រហូតដល់រង្វង់ចោមចៅ ប្រវែងជាង ៦០០០ម៉ែត្រ ដើម្បីឱ្យផ្លូវ មួយខ្សែនេះប្រែក្លាយមុខមាត់ថ្មី និងឈប់ ទទួលការរិះគន់ជាហូរហែ ពីសំណាក់មជ្ឈ ដ្ឋាននានា ។
ជុំវិញការបើកការដ្ឋាន ជួសជុលផ្លូវវ៉េង ស្រេងដែលស្ថិតនៅក្នុងខណ្ឌមានជ័យ និង ខណ្ឌពោធិ៍សែនជ័យខាងលើនេះ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ លោក សាំ ពិសិដ្ឋ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ថា ផ្លូវវ៉េងស្រេងនឹងត្រូវបើកការដ្ឋានជួស ជុល និងពង្រីកដោយមានទទឹង ២២ម៉ែត្រ ចាក់បេតុងដ៏រឹងមាំដែលអាចទ្រទ្រង់ទម្ងន់ ប្រមាណ ៣០តោន ។
លោក សាំ ពិសិដ្ឋ បានបន្ដថា ការជួស ជុល និងពង្រីកផ្លូវពេលធ្វើរួចរាល់នោះមាន ផ្លូវទៅមក ចំនួន ៦ជួរ គឺទៅ៣ជួរ មក៣ជួរ អមដោយសួនច្បារនៅចំកណ្តាល ដែលមានភាពធំទូលាយ ងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹក ជញ្ជូនទំនិញសព្វសារពើ មិនដូចពេលបច្ចុប្បន្ន នេះឡើយ ។ យ៉ាងណាក៏ដោយបើទោះបី មានការបើកការដ្ឋាន ជួសជុល និងពង្រីក ផ្លូវវ៉េងស្រេង ដែលធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ត្រូវបានលោក សាំ ពិសិដ្ឋ អះអាងថា ក្រុមហ៊ុនដែលទទួល ម៉ៅការ និងគ្រប់គ្រងផ្លូវខាងលើនេះគឺនៅ ដដែល ប៉ុន្ដែ នឹងបង្កើនប្រសិទ្ធិភាពការងារ ខ្លាំងជាងមុន ធ្វើយ៉ាងណាមានសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោក សាំ ពិសិដ្ឋ បានបន្ដថា សម្រាប់ ការជួសជុល និងពង្រីកផ្លូវវ៉េងស្រេងនឹង រៀបចំប្រព័ន្ធលូម្ខាងៗ ១,៥ម៉ែត្រ ហើយ មានភ្លើងស្ដុបចំនួន២កន្លែង នៅលើផ្លូវវ៉េង ស្រេង ងាយស្រួលការធ្វើដំណើរជៀសវាង ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។
មន្ដ្រីសាលារាជធានីភ្នំពេញមួយរូបបាន ឱ្យដឹងថា ចំពោះការជួសជុល និងពង្រីកផ្លូវ វ៉េងស្រេង នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនៅសង ខាងផ្លូវ បង្គោលភ្លើង បណ្ដាញទឹកក្រោមដីស្ថានីយប្រេងឥន្ធនៈ តូបអាជីវកម្ម និងផ្ទាំង ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួន ប៉ុន្ដែ ចំពោះបញ្ហាទាំងនេះ អាជ្ញាធររាជធានីភ្នំ ពេញ នឹងគិតគូរហើយដោះស្ក្រាយសមរម្យ ជូនដល់ម្ចាស់កម្មសិទ្ធិ ដែលរងផលប៉ះពាល់។
ប្រជាពលរដ្ឋជាច្រើន បានសាទរចំពោះ ការទទួលបានព័ត៌មាន ស្ដីពីការបើកការដ្ឋាន ជួសជុល និងពង្រីកផ្លូវវ៉េងស្រេងឱ្យប្រែ ក្លាយមុខមាត់ថ្មី ជាផ្លូវបេតុងរឹងមាំ ប៉ុន្ដែ ប្រជាពលរដ្ឋ នៅតែព្រួយបារម្ភពីការខូចខាត ដោយសាររថយន្ដដឹកលើសទម្ងន់ ហើយនៅ ពេលខូចបន្ដិចបន្ដួច ក្រុមហ៊ុនដែលទទួល ខុសត្រូវ ត្រូវធ្វើការជួសជុលជាបន្ទាន់ ៕