អង់គ្លេស៖ សម្រាប់ថ្ងៃចុងក្រោយនេះ
រូបភាពអក្រាតដែលថតសម្រាប់ប្រតិទិនឆ្នាំ២០១៤បានក្លាយជា
ទីចំណាប់អារម្មណ៍របស់អ្នកលេងលើអនឡាញ។ បុរសស្ត្រីចំនួន ៧៦ នាក់នៅទីក្រុងBedfordshire ស្ថិតនៅកណ្តាលទីក្រុងនៃប្រទេសអង់គ្លេស បានស្មគ្រចិត្តរួមគ្នាថតរូបអាក្រាត
ក្នុងគោលបំណង ដើម្បីសម្បុរសធម៌។ក្មេងស្រី
Steaggles Emily អាយុ ២០ ឆ្នាំ ដោយប្រើពេលវេលារយៈពេល ៣
ខែ ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមនុស្សជាច្រើនដើម្បីចូលរួម។តាមប្រភពព័ត៌មានរបស់ Daily Mail បានចុះផ្សាយឲ្យដឹងថា
Emily បានស្រម៉ៃថា នឹងអាចធ្វើអ្វីដែលមានអត្ថន័យ
និងជួយលើទឹកចិត្ត ចំពោះអ្នកជំងឺដែលរងនូវបញ្ហាផ្លូវចិត្តជាពិសេសដល់មិត្តល្អរបស់នាងឈ្មោះ Lizzie Barnes ដែល បានធ្វើអត្តឃាត និងស្លាប់
កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១២ ។ ការប្រមូល
មនុស្សជាច្រើន ឲ្យថតអាក្រាតដើម្បីប្រតិទិននេះដែរ
ជាប្រភពមួយសំខាន់ដើម្បីបង្កើតប្រាក់ និងរួមចំណែកដល់អង្គ ការ MIND ។ នេះគឺជាសម្បុរសធម៌មួយ ដើម្បីគាំទ្រដល់ អ្នកដែលមានបញ្ហាផ្លូវចិត្ត
ពោលគឺ បើអ្នក ទិញ ប្រតិទិនខាងលើ មានន័យថាបានចូលរួមចំណែក ១០ ផោនចូលទៅកាន់អង្គការនេះ៕
ប្រភពពី៖ Khmertalking