ការនិយាយពីទំនាក់ទំនងស្នេហា
ឬការមានទំនាក់ទំនងស្នេហា ក្នុងចំណោមយុវវ័យ
បច្ចុប្បន្នកាត់តែបើកទូលាយ។ ការណែនាំរបស់លោក Marcus
Osborne ចំណុច
អវិជ្ជមាន៥ចំណុចដែល សុភាពនារីគួរជៀសវាង។
ការធ្វើឱ្យមានកំហុសឆ្គងណា
មួយក្នុងចំណោម ៥នេះអាច នឹងធ្វើឱ្យ
មិត្តប្រុសរបស់អ្នកសម្រេចចាកចេញពីអ្នក។
តោះ! តាមដានទាំងអស់គ្នា តើមានអ្វីខ្លះទៅដែលអាចធ្វើឱ្យមិត្តប្រុសអ្នកសម្រេចចាក
ចេញពីអ្នកនោះ៖
១៖និយាយពីអតីតមិត្តប្រុស
វាជារឿងគ្រោះថ្នាក់មួយដែលអ្នករំឭកពីអតីតសង្សាររបស់អ្នកនៅចំពោះម្ចាស់ស្នេហ៍
បច្បន្នរបស់អ្នកប្រសិនបើក្នុងករណីចាំបាច់អ្នកត្រូវតែនិយាយពីគេនោះអ្នកត្រូវប្រយ័ត្ន
ពីអ្វីដែលគួរនិយាយនិងមិនគួរព្រោះការនិយាយពីដៃគូអាចធ្វើឱ្យមិត្តប្រុសអ្នកចាប់ ថ្នាក់បានថា
អ្នកជាមនុស្សបែបណានៅក្នុងទំនាក់ទំនងស្នេហា។
២៖ ជួបប៉ាម៉ាក់
នេះជាជំហានសំខាន់ណាស់នៅក្នុងទំនាក់ទំនង។អ្នកមិនត្រូវបង្ហាញកាយវិការ
ឬឥរិយាបថតក់ក្រហល់នៅក្នុ ងការណែនាំមិត្តប្រុសអ្នក ឱ្យជួបប៉ាម៉ាក់អ្នកឬសុំ
ជួបប៉ាម៉ាក់គេនោះទេ។អ្នកត្រូវរង់ចាំ ឬស្គាល់ពីកាលៈទេសៈដ៏សមគួរដើម្បីឈាន
ដល់ដំណាក់កាលនេះ។
៣៖គ្រប់គ្រង
នារីខ្លះពិតជាមិនអាចម្ចាស់ការខ្លួនឯងបានមែន
នាងតែងតែចង់ចាត់ចែងអ្វីគ្រប់យ៉ាង។
ជាការពិតអាកប្ប កិរិយាបែបនោះគឺរុញច្រាន បុរសឱ្យចាកចេញពីអ្នក។
កុំព្យាយាមធ្វើ
ជាអ្នកគ្រប់គ្រង ឬចាត់ចែងឱ្យ បុរសគ្រប់យ៉ាងអី។
៤៖ប្រកាស
អ្នកមិនមែនប្ដីប្រពន្ធទេ មុនពេលអ្នករៀបការ។
គ្រាន់តែចាប់ផ្ដើមស្រលាញ់គ្នា ហើយអ្នកចង់ប្ដូរស្ថានភាពទំនាក់ ទំនងនៅ លើហ្វេស បុក?ធ្វើបែបនេះចំពោះបុរសពិតជាមិនមែនរឿងមួយដែលពួកគេចូលចិត្តនោះទេ។អ្នកត្រូវប្រាកដពីទំនាក់ទំនងរបស់ខ្លួន
ហើយនិយាយជាមួយគេ ទុកពេលវេលាឱ្យគេនិងខ្លួនឯងឱ្យគ្រប់គ្រាន់ដើម្បីឈានដល់ចំណុចនោះ។
៥៖និយាយពីប្រវត្តិសិចរបស់អ្នក(អ្នកធ្លាប់មានសង្សារ)
នេះជារឿងសំខាន់ ហើយជា កត្តាគំរាមកំហែងចំៗ។ការសន្ទនាពីរឿង នេះពិត
ជាមិនស្រណុ កក្នុងចិត្តសម្រាប់បុរសដែលគិត ពីទំនង ទំនងវែងឆ្ងាយជាមួយអ្នក។
អ្នកអាចនិយាយបានក្នុងករណីដែលគេដេញដោលខ្លាំងរហូតមិនអាចគេចបាន
តែអ្នកមិនត្រូវឱ្គេដឹងលម្អិត
ពីសកម្មភាពសិចរបស់អ្នកនោះទេ៕
