ប្រទេសហ្វីលីពីន៖ អង្គការសហប្រជាជាតិ បានបង្ហាញតួលេខចុងក្រោយអំពីចំនួនអ្នកស្លាប់ក្នុងខ្យល់ព្យុះកំណាចនៅប្រទេសហ្វីលីពីន
ថាឡើងដល់ជាង ៤៥០០នាក់ហើយ បើយោងតាមតួលេខដែលផ្តល់ដោយរដ្ឋាភិបាលទីក្រុងម៉ានីលឲ្យដឹងនៅថ្ងៃនេះ។
ជំនួយអន្ដរជាតិយ៉ាងច្រើនត្រូវបានផ្តល់ឲ្យជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីខ្យល់ព្យុះហៃយ៉ាន់បានបោកបក់ទៅលើប្រទេសនេះ។
ជំនួយរាប់លានដុល្លារក៏បានផ្តល់ឲ្យប្រទេសហ្វីលីពីនក្នុងគ្រោះមហន្តរាយនេះដែររួមមាន ១០ លានដុល្លារពីប្រទេសជប៉ុន, ៥លានដុល្លារពីប្រទេសកូរ៉េខាងត្បូង និង២លានដុល្លារពីប្រទេសឥណ្ឌូណេស៊ី ខណៈដែលប្រទេសចិនផ្តល់ជំនួយលើកដំបូងតែ១សែនដុល្លារប៉ុណ្ណោះ ហើយការបរិច្ចាគដ៏តិចតួចរបស់ចិននេះ បានរងការរិះគន់ និងស្តីបន្ទោសពីប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដោយធ្វើឲ្យប្រទេសចិនប្រកាសផ្ដល់ជំនួយបន្ថែម ១លាន៧សែនដុល្លារបន្ថែមទៀត ដល់ជនរងគ្រោះក្នុងប្រទេសហ្វីលីពីន៕ តើមានប្រទេសណាបន្តជួយផ្ដល់ជំនួយទៀតទេ?
(ប្រភព៖ABC)