ភាគច្រើនមនុស្សប្រុសតែងតែចង់មានស្នេហារស់នៅជាមួយ មនុស្សស្រី ដែលខ្លួនស្រលាញ់ ប៉ុន្តែសំរាប់បុរសនៅប្រទេស ជប៉ុនមួយចំនួនបែរជាមិនចូលចិត្តមនុស្សស្រីពិត ហើយសុខចិត្ត មករួមរស់ជាមួយនឹងតុក្តតាសិចទៅវិញ។ មិនត្រឹមតែរស់នៅ ជាមួយនឹងតុក្តតាសិច បុរសជប៉ុន មួយចំនួនថែមទាំងរៀបការ តុក្តតាសិចយកមកធ្វើប្រពន្ធទៀតផង ដោយពួកគេបាន និយាយថា តុក្តតាសិចទាំងនោះមិនចេះកុហកបោកប្រាស មិនចេះទាមទារចង់របស់នេះរបស់នោះដូចជា សំលៀកបំពាក់ ថ្លៃៗ គ្រឿងអលង្ការផ្សេងៗ ហើយក៏មិនចាំបាច់ចំណាយពេល ថ្នាក់ថ្នមច្រើន ដូចមនុស្សស្រីពិតឡើយ។ បុរសទាំងនោះ ស្រលាញ់ថ្នាក់ថ្នមតុក្តតាសិចទាំងនោះប្រៀបដូច មនុស្សពិតអញ្ចឹង ដោយជួនកាលអង្គុយមើលទូរទស្សន៍ អានសៀវភៅ ងូតទឹក និងផ្លាស់ប្តូរ សំលៀកបំពាក់ ជាមួយគ្នាទៀតផង។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការរស់នៅ ជាមួយតុក្តតាសិចរបស់បុរសជប៉ុន?
ប្រភព៖Khmer-note