មុន គឺជាបញ្ហាដែល
តែងតែកើតឡើងនៅលើស្បែក ជាពិសេសស្បែករបស់យុវវ័យមិនថាបុរស ឬ ស្រ្តីនោះទេ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី
អ្នកជំនាញនឹងប្រាប់ថាអ្នកអាចកំចាត់បញ្ហានេះបានប្រសិន បើអ្នកចេះថែទាំស្បែកឲ្យបានល្អ។
មូលហេតុដែលនាំឲ្យកើតមុនៈ
វាកើតឡើងដោយសារ
តែអ័រម៉ូនភេទនៅក្នុងរាងកាយ ជំរុញឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញមក ខ្លាំងពេក ហើយមិនអាចជំរុះកោសិកា
ស្បែកដែលងាប់ៗចោលបាន។មូលហេតុដែលធ្វើឲ្យស្បែក មានបញ្ហាគឺ
ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។
ជាមួយ គ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា និងដំឡូងបារាំងចៀន
ជាមូលហេតុដែល នាំឲ្យកើត មុន។
ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបាននិយាយថា
ការជឿបែបនេះមិនត្រឹមត្រូវនោះទេ។ ចំណែក ឯ បារី និងជាតិអាកុល
វិញអាចធ្វើឲ្យស្បែកខូចតុល្យភាពបាន ព្រោះទាំងបារី និងជាតិអាកុល ធ្វើឲ្យ ក្រពេញ
ខ្លាញ់ធ្វើការបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរមានការស្រាវ ជ្រាវបានបង្ហាញ ឲ្យ ឃើញថា មនុស្សដែលមិនធ្លាប់កើតមុន
តែប្រសិនបើពួកគេជកបារីពី១០ ទៅ២០ ដើម នោះនឹង ធ្វើឲ្យពួកគេកើតមុនជាក់ជាពុំខាន។
តើអ្នកគួរព្យាបាលមុនយ៉ាងដូចម្តេច?
ការព្យាបាលមុនសម្រាប់មនុស្សចាស់
ពួកគេគួរតែប្រើប្រាស់ផលិតផលណាដែរ ប្រឆាំងនឹងបាក់តេរី និងប្រើប្រាស់ផលិតផល
ដែលផ្តល់ភាពសំណើមដល់ស្បែក។ ចំណែកឯផលិតផលព្យាបាលមុន ដែលមានអាស៊ីតអាល់ហ្វា
អ៊ីដ្រុកស៊ីល អាចជួយកំចាត់កោសិកាចាស់ៗរបស់ស្បែកចោល។ក្រៅពី នេះទៀត
នៅមានផលិតផល ជាច្រើនប្រភេទទៀត ដែលមានភាគផ្សំពីធម្មជាតិ ជាក់ស្តែងរួមមាន
ផ្កាកិចហួយដែលជាជួយការពារ ស្បែកកុំឲ្យមានអាការៈក្រហាយ រមាស់ និងសណ្តែកដែលវាជួយ
កាត់បន្ថយការផលិតខ្លាញ់ នឹងបញ្ហានៅលើស្បែកផ្សេងៗ៕