ក្រុមហ៊ុនសហ ប្រតិបត្តិការថាមពល
នុយក្លេអ៊ែរទូទៅរបស់ចិន ចង់ធ្វើការវិនិយោគ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២នៅប្រទេសរូម៉ានី
ដោយនឹងត្រូវសហការជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។
នេះបើតាមការប្រកាសរបស់លោក Constantin Nita រដ្ឋមន្ត្រីក្រសួងថាមពលរូម៉ានី
ថ្ងៃពុធកន្លងទៅ ដោយធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី
ខឺឈាំង នៅទីក្រុង Bucarest។
ក្រុមហ៊ុនសហប្រតិបត្តិការ
ថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន CGN បានចុះហត្ថលេខាជាមួយក្រុមហ៊ុននុយក្លេអ៊ែររូម៉ានី
លើលិខិតមួយស្តីពីគោលបំណងជាក់លាក់
ដើម្បីបើកការពិភាក្សាលើការវិនិយោគម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរពីរ ថ្មីទៀត
នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា Cernavoda ស្ថិតនៅភាគអាគ្នេយ៍ប្រទេសរូម៉ានី។
ចាប់ពីឆ្នាំ២០១១មក
រូម៉ានីបានស្វែងរកអ្នកវិនិយោគ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចំនួនពីរ នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា
Cernavoda ភាគខាងត្បូងប្រទេស
ហើយនេះគឺជាមជ្ឈមណ្ឌលនុយក្លេអ៊ែរជាតិតែមួយគត់៕