អាមេរិក:ប៉ូលីសនៅក្នុង រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានរាយការណ៍ ឲ្យដឹងថា ស្ត្រីម្នាក់ទើបបាន កើតកូននៅឯ មន្ទីរពេទ្យមួយ ក្នុងរដ្ឋតិចសាស់ មិនបានប៉ុន្មាថ្ងៃ ផងក៏ត្រូវ គិលានុបដ្ឋាយិកា នៅពេទ្យនោះសម្លាប់ ដើម្បីលួចយកកូន របស់នាង។
ជនរងគ្រោះឈ្មោះ Kala Golden-Schuchardt អាយុ ២៨ឆ្នាំ ត្រូវបានឃាតកឈ្មោះ Verna McClain សម្លាប់នៅក្រៅ មន្ទីរពេទ្យ ជាយក្រុង Houston ហើយបានយកទារក ជាកូនស្ត្រីរងគ្រោះនោះ ទៅបាត់ រយៈពេល៣ថ្ងៃ ទើបប៉ូលីសស្រាវជ្រាវ រកឃើញឃាតកគឺជា គិលានុដ្ឋាយិកា នៅមន្ទីរពេទ្យដែល ជនរងគ្រោះកើតកូន។
ក្រោយពីសួរចម្លើយរួច នារីជា ឃាតកសារភាពថា នាងមានមិត្តប្រុសគ្រោង នឹងរៀបការព្រោះមានកូន ជាមួយគ្នា តែក្រោយមកនាង បានរលូតកូនទៅ ហើយក៏នឹក ឃើញវិធីរក កូននរណាម្នាក់យកទៅជំនួស ដើម្បីឲ្យមិត្តប្រុសជឿទុកចិត្ត ដោយការលួចកូនគេ បែបនេះ។ ប៉ូលីសបានបញ្ជូន នារីឃាតកទៅតុលាការ នាងត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតដោយ មិនអោយធានាខ្លួន ឡើយ៕