ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស តាមរយៈអភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន បាននាំយក ថវិកាចំនួន ៣០០០ដុល្លារ ទៅជួយឧបត្ថម្ភ ដល់ស្ដ្រីជាភរិយារបស់បុរសម្នាក់ ដែល ស្លាប់ អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងកម្លាំង សមត្ថកិច្ច និងក្រុមបាតុករកាលពីយប់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៣ កន្លងទៅនៅ ស្ពានអាកាសក្បាលថ្នល់ ។
ថវិកាចំនួន ៣០០០ដុល្លាររបស់អភិបាល រាជធានីភ្នំពេញត្រូវបានលោកគួច ចំរើន អភិបាលខណ្ឌ មាន ជ័យ និងមន្ដ្រីសាលាខណ្ឌ យកទៅប្រគល់ជូនភរិយាជនរងគ្រោះ ដែល មានកូន ៤នាក់សុទ្ធតែស្រី នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅផ្ទះជន រងគ្រោះ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ ។
នៅចំពោះមុខ អ្នកស្រី ជីវ សុធាវី អាយុ ២៩ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ៅ សុខច័ន្ទ ដែលបានស្លាប់ក្នុង អំឡុងការប៉ះទង្គិចគ្នា រវាងក្រុមសមត្ថកិច្ច និងក្រុមបាតុករនៅស្ពានអាកាសក្បាល ថ្នល់ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៣កន្លង ទៅនោះ អភិបាលខណ្ឌមានជ័យបានផ្ដាំផ្ញើ ការសួរ សុខទុក្ខពីលោក ប៉ា សុជាតិវង្ស ហើយ រំលឹកថា ព្រឹត្ដការណ៍នៅពេលនោះគ្មាននរ ណាចង់ឱ្យកើត ឡើងនោះទេ ។
លោក គួច ចំរើន បានបន្ដថា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ និង សាលាខណ្ឌមាន ជ័យ ពិតជាសោកស្ដាយ ចំពោះព្រឹត្ដិការណ៍ដែលបានកើតឡើងរហូត បណ្ដាលឱ្យលោក ម៉ៅ សុខច័ន្ទ ស្លាប់ដោយ បន្សល់កូនស្រី៤នាក់ នៅកំព្រាឪពុកជាមួយ ម្ដាយ ប៉ុន្ដែ អាជ្ញាធរមិនបានមើលរំលងនោះ ឡើយ ហេតុដូច្នេះហើយបានយកថវិកា ៣០០០ដុល្លារមកឧបត្ថម្ភបន្ដទៀត ដើម្បី ទៅប្រកបរបររកស៊ី ចិញ្ចឹមកូនស្រីទាំង ៤ នាក់ ។
កាលពីពេលកន្លងទៅ និងក្រោយកើត ហេតុនោះ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ តាម រយៈសាលាខណ្ឌ មានជ័យ ក៏បានជួយឧបត្ថម្ភ ចំនួន ១៨លានរៀលផងដែរ ៕