ឥណ្ឌា៖ បុគ្គលិកអនាម័យបំរើការនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិភាគខាងកើតប្រទេស ឥណ្ឌា បានប្រទះឃើញដុំមាស ២៤ដុំ គិតជាទឹកជាង៦២ម៉ឺនផោន (ប្រហែល១លានដុល្លារ) លាក់ទុកក្នុងបន្ទប់ទឹកនៅលើយន្តហោះ។ យន្តហោះនោះជា យន្តហោះរបស់ក្រុមហ៊ុនអាកាស ចរណ៍ Jet Airway បានធ្វើ ដំណើរពីភាគខាងកើតទីក្រុង Patna នៃរដ្ឋ Bihar ប្រទេស ឥណ្ឌា ហើយបានចុះចតនៅអាកាសយានដ្ឋាន Kolkata ក្នុងរដ្ឋ West Bengal កាលពីថ្ងៃអង្គារ៍កន្លង ទៅ។ អ្នករត់ពន្ធមាសនេះ បានយកមាសទាំងអស់ទៅលាក់ក្នុងបន្ទប់ទឹក ហើយដោយសារ តែជើងហោះហើរនេះជាជើងហោះហើរក្នុងស្រុក ដូច្នេះក្រុម អ្នករត់ពន្ធអាចអោយនរណាម្នាក់បន្លំ ធ្វើជាអ្នកដំណើរ រួចមក យកមាសទាំងនោះចេញពេលយន្តហោះចុះចតតែម្តង ដោយអាជ្ញារមិនមានការឆែកឆេរ។ អាជ្ញាធរ ឥណ្ឌាបានអោយដឹងថា ប្រទេសចិនជាប្រទេសដែលត្រូវបានមាសច្រើនជាងគេបំផុត ដែល ហេតុនេះហើយធ្វើអោយការរត់ពន្ធមាសនៅក្នុង ប្រទេសឥណ្ឌាមានការកើនឡើងខ្ពស់។ កាលពីខែមុនក៏មានការប្រទះឃើញដុំមាសចំនួន២៨០ដុំនៅក្នុងបន្ទប់ទឺកលើ យន្តហោះដូចគ្នា ដែលយន្តហោះនោះហោះហើរពីទីក្រុង Dubai ទៅកាន់ទីក្រុង Bangladesh ផងដែរ។