ប្រទេសឥណ្ឌា៖ មានមនុស្សយ៉ាងតិចណាស់៥នាក់ បានស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួសដោយសាររថភ្លើងជួបឧបទ្ទវហេតុមួយ នៅរដ្ឋMaharashtra ប៉ែកខាងលិច ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ ។ នេះបើតាមប្រភពពីសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា។
បើតាមប្រភពពីXinhua បានបន្តឲ្យដឹងថា រថភ្លើងបានជួបគ្រោះថ្នាក់ដោយរបូតចេញពីផ្លូវដែកហើយហេតុការណ៍នេះបានកើតនៅជិតទីក្រុង Ghoti ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីសង្កាត់Nashik ដែលជាតំបន់ជាយរាជធានីMumbai ។
ចំពោះអ្នករងរបួសវិញត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលហើយ។ ចំពោះមូលហេតុវិញនៅមិនទាន់ដឹងនៅឡើយទេ ។ តើប្រិយមិត្តយល់យ៉ាងម៉េចដែរ?