ល្ហុងគឺជារូបមន្ត
ដ៏មានប្រសឹទ្ធភាពមួយ នៅក្នុងការធ្វើឲ្យស្បែកស តាមបែបធម្មជាតិ
ព្រោះវាមានអង់ហ្ស៊ីម
ដែលជួយជំរុញការផ្លាស់ប្តូរកោសិកាស្បែក និងបង្កើតកោសិកាស្បែក
ថ្មីថែមទាំងជួយថ្មមស្បែកឲ្យទន់ទៀតផង។
ក្រៅពីអាចយកមកបំប៉នស្បែក
ការទទួលទានល្ហុងទុំ ក៏អាចជួយឲ្យស្បែកកាន់តែភ្លឺស្អាត
ដោយសារតែល្ហុងទុំសំបូរដោយវីតាមីន A,E, និងC រួមទាំងសារធាតុប្រឆាំង រ៉ាឌីកាល់សេរី ដែលជួយបង្កើតជាតិសំណើមដល់ស្បែក។
រីឯស្ករស គឺជាក្រែមខាត់ស្បែកធម្មជាតិ ដែលងាយរកក្នុងផ្ទះបាយរបស់អ្នកហើយដើម្បី
សុខភាព ដែលល្អគួរខាត់ស្បែកមុខ ១សប្តាហ៍ម្តងតាមវិធីដូចខាងក្រោមៈ
១.
ប្រើស្លាបព្រាកិនល្ហុងទុំឲ្យម៉ដ្ឋ
២.
ដាក់ស្ករសចូលលាយ ជាមួយនឹងល្ហុងទុំ
៣. លាងមុខឲ្យស្អាត លាបសមាសធាតុផ្សំទាំង២នេះ
រួចខាត់ស្បែកមុខ ក្នុងទិសដៅជារង្វង់ឲ្យ
សព្វផ្ទៃមុខ បំពោកទុក២០នាទី ទើបលាងចេញ៕