ស្ត្រីជាភរិយាសុខចិត្តដេករស់នៅជាមួយសាកសព ប្ដីអស់រយៈ ពេល ជាង១ឆ្នាំ ព្រោះស្រលាញ់ប្ដីខ្លាំងពេក មិនហ៊ានប្រាប់អ្នកជិតខាង ឬអាជ្ញាធរឲ្យដឹងខ្លាចគេយកសាកសពប្ដីទៅបាត់ ។
សាកសពបុរសជា ប្ដី ត្រូវបាន គេ ដឹងថាមានឈ្មោះ Marcel H អាយុ៧៩ឆ្នាំ បានរួមរស់ ជាមួយភរិយា របស់គាត់ក្នុងអាគារ Apartment មួយស្ថិតនៅក្នុង ទីក្រុង Brussels ប្រទេស Belgium ហើយ លោក Marcel បានស្លាប់តាំងពី ខែវិច្ឆិកា ឆ្នាំមុនម្ល៉េះ ដោយសារជំងឺហឺត ប៉ុន្តែភរិយា របស់គាត់ មិន បានធ្វើសំបុត្រមរណៈបញ្ជាក់ពីការស្លាប់របស់ ប្ដីគាត់ទៅ អោយអាជ្ញាធរក្នុងតំបន់ឡើយ ដោយរក្សាទុកសាកសពលោក Marcel នៅក្នុងផ្ទះរហូត ។
សូម្បីតែអ្នករស់នៅជិតខាងក៏មិន បានដឹងថា សាកសពលោក Marcel រក្សាទុកក្នុងផ្ទះដែរ រហូតដល់ពួកគាត់ ត្រូវគេ ប្ដឹង ដោយសារមិនទាន់សងប្រាក់គេ តាំងពីឆ្នាំ២០១២ ហើយអាជ្ញាធរមកដល់ផ្ទះទើបបែកការណ៍ ៕