ប្រទេសចិន៖ រ៉ូបរៀបការចំនួន២៥ត្រូវបានបង្កើតឡើងដោយប្រើក្រដាស់អនាម័យក្នុងបន្ទប់ទឹកចូលរួមការប្រកួតមួយក្នុងសាកលវិទ្យាល័យក្នុងខេត្ត
Hubei ប្រទេសចិន។ ពិធីប្រកួតនេះធ្វើឡើងកាលពីពាក់កណ្ដាលខែវិច្ឆិកានេះ
ដោយនិស្សិតស្រីជាច្រើនបានចូលរួម។
និស្សិតស្រីចំនួន២៥នាក់ត្រូវទទួលបានក្រដាសអនាម័យប្រវែង៣ម៉ែត្រម្នាក់មួយដុំ
កាវបិតនិងប្រដាប់ប្រដាដេរប៉ាក់មួយចំនួនទៀតដើម្បីច្នៃចេញជារ៉ូបរៀងៗខ្លួន។
ពួកគេត្រូវប្រើប្រាស់ប្រដាប់ប្រដាទាំងនេះ បូករួមនឹងការច្នៃប្រឌិតរបស់ពួកគេដើម្បីធ្វើវា។
ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីផ្សព្វផ្សាយពីការរស់នៅដោយកាត់បន្ថយការប្រើប្រាស់សារជាតិកាបូននិងបង្កើនការច្នៃប្រឌិត។
ប្រភពពី nob70