បន្ទាយមានជ័យ៖ មន្ត្រីនគបាលក្រុងសិរីសោភ័ណ
និងនគរបាលការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តបន្ទាយមានជ័យបាន
ចុះធ្វើការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់យ៉ាងសកម្មនៅក្នុងខេត្តបន្ទាយមានជ័យ
និងឃាត់ខ្លួនជនសង្ស័យបានប្រុសស្រីចំនួន៨នាក់នៅនឹងកន្លែងជក់
និងវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន២ថង់តូចទម្ងន់ស្មើនឹង១០ក្រាម
និងរបស់ប្រើប្រាស់សំរាប់ជក់ថ្នាំញៀនមួយចំនួននៅកន្លែង។
ការបង្ក្រាបខាងលើបានធ្វើឡើនៅវេលាម៉ោង៥និង២០នាទី
ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣
នៅចំណុចផ្ទះសំណាក់គោរដ្ឋានភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៨នាក់មានប្រុសមានស្រីមានឈ្មោះ
ទី១ឈ្មោះ.ហង្ស សុវណ្ណារ៉ា ហៅតក់ ភេទប្រុសអាយុ២៧ឆ្នាំ
ជាអ្នកចម្រៀងប្រចាំផលិតកម្មFIVE STAR រាជធានីភ្នំពេញ
មានលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជាមេខ្លោង
និងជាអ្នកចែកចាយគ្រឿងញៀន.ទី២ឈ្មោះសិត ប៊ុននី ភេទស្រី អាយុ២៣ឆ្នាំ
ទី៣.ឈ្មោះ ស៊ុន ស្រីភ័ណ ភេទស្រី អាយុ២១ ទី៤ឈ្មោះ.ណី អក្ខរា ភេទប្រុស
អាយុ២១ឆ្នាំ ទី៥ឈ្មោះ.អេត មិៈ ភេទប្រុស អាយុ៣៤ឆ្នាំ ទី៦ឈ្មោះ.ឆាង
ព្រលិត ភេទប្រុស អាយុ២២ឆ្នាំ ទី៧ឈ្មោះ.ជួ ប៊ុនធៀម ភេទប្រុស
អាយុ១៨ឆ្នាំ និងទី៨.ឈ្មោះ ស៊ុំ សាវ៉ាត ភេទប្រុស
អាយុ២៧ឆ្នាំពួកគេទាំងអស់នេះរស់នៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក
វរសេនីយ៍ត្រី ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថាៈ
មុនពេលកើតហេតុកម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀនបានទទួលព័ត៌មានពី
ប្រជា ពលរដ្ឋថាមានយុវជនកំពុងចែកចាយគ្រឿងញៀននិងជក់គ្រឿងញៀន
យ៉ាងសកម្មក្នុងផ្ទះសំណាក់គោរដ្ឋាន
រួចលោកបានចាត់កម្លាំងរបស់ខ្លួននិងសហការជាមួយនគរបាលក្រុងសិរីសោភ័ណបាន
ចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់នឹងធ្វើការ
ឃាត់ខ្លួនអ្នកជក់និងអ្នកចែកចាយបានចំនួន៥នាក់នៅនឹងកន្លែងក្នុង
នោះមានអ្នកលក់១នាក់ឈ្មោះ ហង្ស សុវណ្ណារ៉ា ហៅតក់
ចាប់បញ្ជូនមកស្នងការដើម្បីសាកសួរ ក្រោយពេលសាកសួររួចមកឈ្មោះ ហង្ស
សុវណ្ណារ៉ា បានសារភាពថា
នៅមានគ្នាបក្ខពួកចំនួន៣នាក់ទៀតដែលត្រៀមនឹងអោយខ្លួនយកថ្នាំញៀន
ទៅលក់អោយជនសង្ស័យនោះចំនួន៣នាក់បន្តទៀតឆ្លើយតាមចម្លើយបឋមនិង
ធ្វើការស្រាវជ្រាវតាមរយៈទូរស័ព្ទផងនោះនគរបាលប្រឆាំងគ្រឿងញៀន
ឈានទៅដល់ចាប់ជនសង្ស័យបានចំនួន៣នាក់បន្តថែមទៀតសរុបទាំងអ្នកជក់
និងអ្នកចែកចាយគ្រឿងញៀនបានចំនួន៨នាក់។ ជនសង្ស័យខាងលើនេះ សារភាពថា
ខ្លួនពុំបានជក់នោះទេពេលដែលខ្លួនទៅជួបមិត្តភក្ដិនៅផ្ទះសំណាក់គោ
រដ្ឋាននោះស្រាប់តែនេះមែន ។
បច្ចុប្បន្ននេះជនសង្ស័យទាំងនេះ
បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការទៅតាមផ្លូវច្បាប់៕
ប្រភពពី៖ Sethakech