រាជធានីភ្នំពេញ
៖រថយន្តស្ទូចបានបើកបុកម៉ូតូ ចំពីមុខយ៉ាងពេញទំហឹង
ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសនិងស្ត្រីចំនួន ២នាក់
បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៧និង១០
នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខស្ថានីយ
ប្រេងរំអិលអេកអរ ស្ថិតនៅ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងភូមិរោងចក្រ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនរងគ្រោះទាំង ២នាក់រួមមានឈ្មោះ ជន ជឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរគួកជេរម៉ូតូស្នាក់នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងនារីម្នាក់ទៀតឈ្មោះ មុំ អាយុប្រហែល៣០ឆ្នាំជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងឃុំត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1G-1927
។
ចំណែករថយន្តបង្កហេតុជា ប្រភេទរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-1742 ក្រោយបង្កហេតុអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល
។ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង
តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ លុះមកដល់ចំណុចកើតហេតុ
ស្រាប់តែរថយន្តបង្ក បានបើកបុកម៉ូតូជនរងគ្រោះ ចំពីមុខយ៉ាងពេញទំហឹង
បណ្តាលឲ្យជនរងគ្រោះ ទាំង ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៕

ប្រភពពី៖ Watphnom