ខេត្តកំពង់ធំ៖ យោងតាមប្រភពព័ត៌មានពី ស្ដ្រីម្នាក់ ដែលអះអាងថា
ជាសាច់ញាតិរបស់ អ្នកបើក រថយន្ដឡង់រ៉ូវ៉ែ បានលួចបង្ហើប ដោយលាក់លៀមថា មេបញ្ជាការអាវុធ
ហត្ថស្រុកស្ទោង ខេត្ដ កំពង់ធំ រួមជាមួយកូន ចៅរបស់ខ្លួនបានឃាត់រថយន្ដ ឡង់រ៉ូវ៉ែ ១
គ្រឿង ដើម្បីឆែករកឈើប្រណីត ឬឈើគ្រញូង ដោយសង្ស័យថា រថយន្ដ ១គ្រឿង
នេះបន្លំដឹកឆ្លងកាត់ស្រុកស្ទោង ។
ប៉ុន្ដែពេល
ឆែកឆេររថយន្ដរួច មិនឃើញឈើប្រណីត ស្រាប់តែមេបញ្ជាការអាវុធហត្ថរូបនេះបាន
បង្វែរការជំរិតទារលុយ ពីម្ចាស់រថយន្ដ ៣០០០ដុល្លារ មិនចុះមួយសេន ដោយចោទ
ប្រកាន់ថា រថយន្ដ១គ្រឿងនេះអត់បង់ពន្ធ ហើយបើមិនព្រមប្រគល់លុយ ៣០០០ដុល្លារ
ឱ្យពួកគេទេ នឹងចាប់ រថយន្ដបញ្ជូន ទៅគយដើម្បីផាកពិន័យតាមផ្លូវច្បាប់ ដូច្នេះ
ម្ចាស់រថយន្ដមិនចង់វែងឆ្ងាយ ហើយ ដឹកថា ខ្លួនឯងខុសទិញរថយន្ដអត់បង់ពន្ធក៏
សុខចិត្ដជូនលុយ ៣០០០ដុល្លារ ជូនលោក មេ អ.ហ ស្រុកស្ទោង និងកូនចៅតែម្ដង ទៅ ។
ស្ដ្រីម្នាក់
ដែលជាសាច់ញាតិម្ចាស់រថយន្ដ ឡង់រ៉ូវ៉ែ ដោយមិនចង់រៀបរាប់ពីដំណើរ
រឿងវែងឆ្ងាយបាននិយាយសង្ខេបថា កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣ បងប្អូនរបស់
នាងម្នាក់ បានបើករថយន្ដ ឡង់រ៉ូវ៉ែពណ៌ទឹក សមុទ្រ ចេញពីសៀមរាប ឆ្ពោះមករាជធានីភ្នំពេញ
ស្រាប់តែបើកដល់ស្រុកស្ទោង ខេត្ដ កំពង់ធំ ត្រូវបានកម្លាំងអាវុធហត្ថស្រុកស្ទោង
ដឹកនាំដោយលោកមេបញ្ជាការ ខូយ ប៊ុនហូ បានកាក់រថយន្ដដោយយកលេសថា
សុំឆែកមើលសង្ស័យបន្លំដឹកឈើគ្រញូង ឬ ឈើប្រណីត ។
ស្ដ្រីរូបនេះបានលួចបង្ហើប
ទៀតថា ក្រោយពីឃាត់រថយន្ដហើយឆែក ឆេរនៅក្នុងរថយន្ដរួចមកមិន ឃើញឈើ មួយដុំ
ក៏បង្វែររឿងរថយន្ដអត់បង់ពន្ធ ដូច្នេះ ហើយត្រូវតែបង់លុយជូនពួកគេចំនួន ៣០០០ដុល្លារ
ហើយមិនចុះមួយដុល្លារទោះ បីម្ចាស់រថយន្ដបានទាមទារ សុំបញ្ចុះតម្លៃខ្លះ ។
ស្ដ្រីដដែលនេះបានបន្ដទៀតថា
ក្រោយ ពីការគំរាមទារលុយ រហូតដល់ ៣០០០ ដុល្លារ បើមិន ប្រគល់ឱ្យនឹងត្រូវចាប់ខ្លួន
ហើយបញ្ជូនទៅអង្គភាពគយ ធ្វើការផាក ពិន័យតាមផ្លូវច្បាប់នោះ ម្ចាស់ រថយន្ដឡង់ រ៉ូវ៉ែ
ដែលដឹងថា ខ្លួនឯងក៏ខុសទិញរថយន្ដ អត់បង់ពន្ធមកជិះ ក៏សុខចិត្ដប្រគល់លុយ ចំនួន ៣០០០ដុល្លារ
ទៅឱ្យមេអាវុធហត្ថ និងកូនចៅតែម្ដងទៅ រួចហើយបន្ដដំណើរ មកភ្នំពេញ តែម្ដង ។ ជុំវិញការចោទប្រកាន់
របស់សាច់ញាតិ អ្នកបើករថយន្ដឡង់រ៉ូវ៉ែខាងលើនេះ មេ បញ្ជាការ អាវុធហត្ថស្រុកស្ទោង
ខេត្ដកំពង់ ធំ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣ បានថ្លែងឱ្យដឹងថា
លោកបានដឹកនាំកម្លាំង ទៅឃាត់រថយន្ដឡង់រ៉ូវ៉ែនោះមែន ដើម្បី ឆែករកឈើប្រណីត
ខ្លាចលួចបន្លំ ដឹក ប៉ុន្ដែ ក្រោយពីឆែកអត់ឃើញឈើ ក៏សម្រេចអនុ ញ្ញាតឱ្យអ្នកបើករថយន្ដ
ធ្វើដំណើរទៅមុខ ជាធម្មតា ។ មេបញ្ជាការអាវុធហត្ថស្ទោង
លោក ខូយ ប៊ុនហូ បានបញ្ជាក់ទៀតថា លោកសូម បដិសេធចោលទាំងស្រុង ចំពោះការចោទ ប្រកាន់
ការទារលុយ ៣០០០ដុល្លារពីម្ចាស់ រថយន្ដឡង់ រ៉ូវ៉ែ ដែលធ្វើឡើងដោយស្ដ្រីម្នាក់ នោះ ។ លោកអះអាងថា
ការឃាត់រថយន្ដ ពិតជាត្រូវបានធ្វើមែន ប៉ុន្ដែ ធ្វើឡើងក្នុង គោលបំណងត្រួតពិនិត្យ
ក្រែងលោរថយន្ដ នេះ លួចបន្លំដឹកឈើប្រណីត តាម ដងផ្លូវ ហើយពេលឆែករកអត់ឃើញឈើ លោកក៏
បានអនុញ្ញាត ឱ្យអ្នកបើករថយន្ដបន្ដទៅមុខ ទៀតជាធម្មតា ដូច្នេះការចោទប្រកាន់ពីស្ដ្រី
ម្នាក់នោះដែលថា ជាសាច់ញាតិម្ចាស់រថយន្ដ គឺជា រឿងមិនពិត
ហើយស្រ្តីដែលចោទប្រកាន់រូបលោកនោះ អាចនឹងប្រឈមមុខជាមួយលោក តាមផ្លូវច្បាប់៕

ប្រភពពី៖ Khmer79