តារាម៉ូដែលចិនមួយរូបដោយសារតែមានមហិច្ឆតាចង់ល្បីឈ្មោះ
បានទៅឲ្យពេទ្យកែសម្ផស្សនៅ កូរ៉េខាងត្បូងកែរូបរាងនាងស្ទើរតែ
គ្រប់កន្លែងលើដងខ្លួន។ តាមរូបថតពេលមុនកែសម្ផស្សមួយចំនួន និង សម្ដីផ្ទាល់របស់នាងChen Yi Man បានឲ្យដឹងនាងបានឲ្យពេទ្យវះកាត់មុខ
ចង្កេះ ជើង និងរន្ធប្រដាប់ ភេទរបស់នាង ព្រោះតែនាងចង់ស្អាត និងមើលទៅឥតខ្ចោះតែម្ដង។
ប៉ុន្តែមុននឹងបានមុខមាត់និងរូបរាងស្អាតនេះ នាងChen Yi Man ត្រូវទទួលការព្យាបាលនិង រង់ចាំរយៈ ពេលយូរគួរសមទើបទទួលបាន លទ្ធផល។
បែកធ្លាយតារាម៉ូដែលចិនមិនត្រឺមតែកែសម្ផស្សទេ
កែទាំងល្វែងខាងក្រោមទៀតដោយសារតែការ កែសម្ផស្សនេះ
បានធ្វើឲ្យក្រុមហ៊ុនបង្ហាញម៉ូដមួយរបស់
ចិនអញ្ជើញនាងឲ្យ ទៅធ្វើការជា តារា បង្ហាញម៉ូដព្រោះតែនាងមានមុខ តូច
ចង្កេះរាវនិងដើមទ្រូងទ្រលុកទ្រលន់ដូចតុក្កតាបែបនេះ។ Chen
Yi Man បានបន្ថែមថានាងមិនខ្មាសអៀននឹងបង្ហាញរូបថតពិតមុននាងកែសម្ផស្ស
នោះទេ តែវាអាចធ្វើឲ្យមហាជនទុកចិត្តថានាងមិនលាក់បាំងនូវរូបរាងពិត របស់នាងឡើយ។
ប្រភព៖ nop70