ម្រះ ជាបន្លែមួយប្រភេទ
ដែលគេស្គាល់យ៉ាងច្បាស់ថា មានរសជាតិល្វីង ធ្វើឱ្យមនុស្សជា ច្រើន មិនចូលចិត្តទទួលទាន។
ប៉ុន្តែ អ្នកអាចប្រើវិធីខាងក្រោម ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ...។
-ទិញម្រះដែលមានពណ៌បៃតងខ្ចីស្រស់ បន្ទាប់មក អ្នកត្រូវខ្វេះ យកស្នូលកណ្តាលចេញ
រួចហាន់ ជាកង់ធំៗ ទើបត្រាំក្នុងទឹកអំបិល (អំបិល ១ស្លាបព្រាបាយ ក្នុងទឹក ១លីត្រ)
ដោយត្រាំ ឱ្យបាន ២០នាទី។
-បន្ទាប់មក អ្នកត្រូវលាងទឹកឱ្យស្អាត រួចត្រាំទឹកធម្មតា ឱ្យបាន ១០នាទីទៀត
ទើបយកវាមកហាន់ ធ្វើម្ហូប តាមចំណង់ចំណូលចិត្ត ដោយកាត់កង់ៗ ឬហាន់ជាដុំៗក៏បាន។
-បង់ម្រះក្នុងឆ្នាំង ដាក់ទឹក និងដាក់សាច់ជ្រូក និងគ្រឿងទេស ឱ្យអស់
រួចបិទគម្របឆ្នាំង។ អ្នកគួរទុកឱ្យទឹកពុះ រហូតដល់សាច់ម្រះឆ្អិនផុយល្អសិន
សឹមបើកគម្របឆ្នាំង (មិនគួរបើក មុនពេលម្រះ ឆ្អិននោះឡើយ)។ បន្ទាប់មក ទើបភ្លក្សរសជាតិ
និងបន្ថែមគ្រឿងតាម ចំណូលចិត្ត៕
ប្រភពពី៖Khmertalking