ទន្ទឹមនឹងទឹកភ្នែកហូរ ស្រក់គ្មានស្រាកស្រាន្ត
ក្នុងកាយវិការសម្តែង ខ្សែវីដេអូភាគរឿង «ជីវិតនាងរក្សា» នៅកញ្ចក់ទូរទស្សន៍ MyTV នោះ តួអង្គឯកនាងរក្សា កញ្ញា ទេព
សម្ផស្ស បានធ្វើឲ្យទស្សនិកជនភ្ញាក់យ៉ាងស្រឡាំងកាំង
ជាមួយការសម្តែងស្រើបស្រាលស្ទើរអាក្រាត
កាយជាមួយតួប្រុសជនជាតិហ្វីលីពីនដែលកាយវិការនោះហាក់ផ្ទុយស្រឡះពីចរិតដែលនាង
សម្តែងក្នុងរឿង «ជីវិតនាងរក្សា»
នោះ។
ប៉ុន្តែកញ្ញា ទេពសម្ផស្សអះអាងថានោះជាការសម្តែងវីដេអូចម្រៀងឲ្យបរទេសបើឲ្យខ្មែរក៏
នាងមិនហ៊ានថតដល់ម្ល៉ឹងដែរ។ខ្សែវីដេអូភាគរឿង ជីវិតនាងរក្សា
បានស្ទួយប្រជាប្រិយភាព
កញ្ញា ទេព សម្ផស្ស ឲ្យមានការគាំទ្រច្រើនពីអ្នកទស្សនា។
តួអង្គនាងរក្សា សម្តែងដោយ
កញ្ញា ទេព សម្ផស្ស ជាកូនកំព្រាដែលប្រឹងតស៊ូក្នុងជីវិត
និងឆ្លងកាត់នូវឧបសគ្គជាច្រើន
ដូចជា រងនូវការមាក់ងាយ
ស្ទើរពេញសាច់រឿងទាំងមូលធ្វើឲ្យនាងបង្ហូរទឹកភ្នែកស្ទើរហួតរីង
ពីខ្លួន។ នាងបានអះអាងថា៖ «រឿងនេះខ្ញុំសម្តែងចូលតួបានល្អណាស់
ពិសេសឈុតឆាក
កម្សត់ៗ បង្ហូរទឹកភ្នែក នោះក៏ព្រោះតែសាច់រឿងទាំងមូលវាត្រូវនឹងខ្សែជីវិតពិតរបស់
ខ្ញុំនៅខាងក្រៅ»។
នាងពោលពាក្យ ទាំងអួលអាក់ថា៖ «ខ្ញុំជាកូនកំព្រាឪពុកតាំងពីខ្ញុំនៅតូច
ខ្ញុំរកស៊ីចិញ្ចឹមម្តាយ
និងប្អូន ដើរស៊ីឈ្នួលលាងចាន រត់តុ
ប៉ុន្តែពេលខ្ញុំក្លាយខ្លួនជាសិល្បៈហើយ រកលុយបាន ច្រើនគួរសម និងមុនពេលកុងត្រាថតរឿង
ជីវិតនាងរក្សា នេះ មិនបានប៉ុន្មានម្តាយ ខ្ញុំក៏ស្លាប់ ចោលខ្ញុំលុះមិនបានប៉ុន្មានជីតាខ្ញុំក៏ស្លាប់ចោលខ្ញុំទៀតហេតុនេះអារម្មណ៍ខ្ញុំដិតជាប់នូវភាព
កម្សត់នោះកាន់តែខ្លាំងទើប ខ្ញុំសម្តែងបានល្អ»។
ប៉ុន្តែ កញ្ញា ទេព សម្ផស្ស អះអាងថា៖ «ភាពកម្សត់ នៅក្នុងសាច់រឿងជីវិតនាងរក្សានេះ
នៅមិនដល់ជីវិតនាងខ្ញុំខាងក្រៅទេ នៅក្រោមខ្លាំងណាស់»។
គ្រាដែល កំពុងតែធ្វើឲ្យមហា
ជនដែលបានទស្សនាខ្សែភាពភាគរឿង ជីវិតនាងរក្សានិងម្នាក់ៗពោលពាក្យស្រឡាញ់អាណិត
នាងមិនដាច់ពីមាត់នោះ
តារាទឹកភ្នែករូបនេះបែរជាលេចវត្តមានយ៉ាងសិចស៊ីក្នុងវីដេអូ ចម្រៀង ហ្វីលីពីន
ជាភាសាអង់គ្លេសចំណងជើងថា He Ain't Gotta Know ក្នុងសម្លៀកបំពាក់សិចស៊ី
និងកាយវិការស្រើបស្រាល ដែលផ្ទុយពីចរិតសម្តែងក្នុងរឿងជីវិតនាងរក្សានោះទាំងស្រុង។
អ្នក
ដែលបានទស្សនាវីដេអូចម្រៀងនោះមួយចំនួនក៏បានប្រៀបធៀបពីកម្រិត នៃភាពសិចស៊ី រវាងនាង ទេព
សម្ផស្ស ថា ខ្លាំងក្លាជាងតារាចម្រៀង ឆៃលី ដាឡែន គ្រាដែលចេញទៅសម្តែង នៅអាមេរិកទៅទៀត។
បកស្រាយពីការ សម្តែងនិងសម្លៀកបំពាក់ក្នុងចម្រៀងបរទេសនេះ
តារាទើបរះថ្មីវ័យ២៣ឆ្នាំសារភាពថា៖ «ការពិតមុនដំបូងខ្ញុំក៏មិនហ៊ានសម្តែងបែបនេះដែរ
ដោយខ្ញុំគិតថា ខ្ញុំជាកូនខ្មែរ ក៏ខ្លាចប៉ះពាល់ដែរ ប៉ុន្តែដោយសារមិត្តភក្តិខ្លះថា
នេះជាបទ
បរទេស មិនមែនជាបទខ្មែរ មិនអីទេ ទើបខ្ញុំសម្តែង»។
នាងលើកទស្សនៈ ផ្ទាល់ថា៖ «វាមិនជាជ្រុលហួសហេតុទេ
ក្នុងការសម្តែងរបស់ខ្ញុំពេលនោះ ត្រឹមតែស្លៀកពាក់ប៊ីគីនី
និងបញ្ចេញកាយវិការចាប់ផ្តើមលើគ្រែបន្តិចនោះ នោះជាកាយវិការ
សិល្បៈ
វាមិនមែនជាការពិតទេ ប៉ុន្តែនោះក៏មិនមែនជាចរិតរបស់ខ្ញុំខាងក្រៅដែរ»។ នាង បានបញ្ជាក់ថា៖«ការសម្តែងក្នុងបទចម្រៀងនោះញុំសម្តែងជានារីមានប្តីប៉ុន្តែក្រោយមកបាន
លួចលាក់មានស្នេហាជាមួយជនជាតិហ្វីលីពីន»។
ទន្ទឹមនឹងទឹកភ្នែកហូរ ស្រក់គ្មានស្រាកស្រាន្ត
ក្នុងកាយវិការសម្តែង ខ្សែវីដេអូភាគរឿង «ជីវិតនាងរក្សា» នៅកញ្ចក់ទូរទស្សន៍ MyTV នោះ តួអង្គឯកនាងរក្សា កញ្ញា ទេព
សម្ផស្ស បានធ្វើឲ្យទស្សនិកជនភ្ញាក់យ៉ាងស្រឡាំងកាំង
ជាមួយការសម្តែងស្រើបស្រាលស្ទើរអាក្រាត
កាយជាមួយតួប្រុសជនជាតិហ្វីលីពីនដែលកាយវិការនោះហាក់ផ្ទុយស្រឡះពីចរិតដែលនាង
សម្តែងក្នុងរឿង «ជីវិតនាងរក្សា»
នោះ។ ប៉ុន្តែកញ្ញា ទេព សម្ផស្ស អះអាងថា
នោះជាការសម្តែង វីដេអូចម្រៀងឲ្យបរទេស បើឲ្យខ្មែរក៏នាងមិនហ៊ានថតដល់ម្ល៉ឹងដែរ។
ខ្សែវីដេអូភាគរឿង ជីវិតនាងរក្សា
បានស្ទួយប្រជាប្រិយភាពកញ្ញា ទេព សម្ផស្ស ឲ្យមានការ គាំទ្រច្រើនពីអ្នកទស្សនា។
តួអង្គនាងរក្សា សម្តែងដោយកញ្ញា ទេព សម្ផស្ស ជាកូនកំព្រា ដែលប្រឹងតស៊ូក្នុងជីវិត
និងឆ្លងកាត់នូវឧបសគ្គជាច្រើន ដូចជា រងនូវការមាក់ងាយ
ស្ទើរពេញ សាច់រឿងទាំងមូលធ្វើឲ្យនាងបង្ហូរទឹកភ្នែកស្ទើរហួតរីង ពីខ្លួន។
នាងបានអះអាងថា៖ «រឿងនេះខ្ញុំសម្តែងចូលតួបានល្អណាស់
ពិសេសឈុតឆាកកម្សត់ៗ បង្ហូរទឹកភ្នែក នោះក៏ព្រោះតែសាច់រឿងទាំងមូល
វាត្រូវនឹងខ្សែជីវិតពិតរបស់ខ្ញុំនៅខាងក្រៅ»។
នាងពោលពាក្យ ទាំងអួលអាក់ថា៖ «ខ្ញុំជាកូនកំព្រាឪពុកតាំងពីខ្ញុំនៅតូច
ខ្ញុំរកស៊ីចិញ្ចឹមម្តាយ
និងប្អូន ដើរស៊ីឈ្នួលលាងចាន រត់តុ
ប៉ុន្តែពេលខ្ញុំក្លាយខ្លួនជាសិល្បៈហើយ រកលុយបាន ច្រើន គួរសម និងមុនពេលកុងត្រាថតរឿង
ជីវិតនាងរក្សា នេះ មិនបានប៉ុន្មានម្តាយខ្ញុំក៏ស្លាប់ចោលខ្ញុំ។
លុះមិនបានប៉ុន្មានជីតាខ្ញុំក៏ស្លាប់ចោលខ្ញុំទៀត
ហេតុនេះអារម្មណ៍ខ្ញុំដិតជាប់ នូវភាពកម្សត់នោះ កាន់តែខ្លាំងទើប ខ្ញុំសម្តែងបានល្អ»។
ប៉ុន្តែ កញ្ញា ទេព សម្ផស្ស អះអាងថា៖ «ភាពកម្សត់ នៅក្នុងសាច់រឿងជីវិតនាងរក្សានេះ
នៅមិនដល់ជីវិតនាងខ្ញុំខាងក្រៅទេ នៅក្រោមខ្លាំងណាស់»។
គ្រាដែល កំពុងតែធ្វើឲ្យមហាជន ដែលបានទស្សនាខ្សែភាពភាគរឿង ជីវិតនាងរក្សានិងម្នាក់ៗពោលពាក្យស្រឡាញ់
អាណិតនាងមិនដាច់ពីមាត់នោះ
តារាទឹកភ្នែករូបនេះបែរជាលេចវត្តមានយ៉ាងសិចស៊ីក្នុងវីដេអូ ចម្រៀងហ្វីលីពីន
ជាភាសាអង់គ្លេសចំណងជើងថា He Ain't Gotta Know ក្នុងសម្លៀក បំពាក់សិចស៊ី
និងកាយវិការស្រើបស្រាល ដែលផ្ទុយពីចរិតសម្តែងក្នុងរឿង ជីវិតនាងរក្សា នោះទាំងស្រុង។ អ្នក
ដែលបានទស្សនាវីដេអូចម្រៀងនោះមួយចំនួនក៏បានប្រៀបធៀបពីកម្រិត នៃភាពសិចស៊ីរវាងនាង ទេព
សម្ផស្ស ថា ខ្លាំងក្លាជាងតារាចម្រៀង ឆៃលី ដាឡែន គ្រាដែល ចេញទៅសម្តែងនៅអាមេរិកទៅទៀត។
បកស្រាយពីការ សម្តែង និងសម្លៀកបំពាក់ក្នុង ចម្រៀងបរទេសនេះ
តារាទើបរះថ្មីវ័យ២៣ឆ្នាំសារភាពថា៖ «ការពិតមុនដំបូងខ្ញុំក៏មិនហ៊ានសម្តែងបែបនេះដែរ
ដោយខ្ញុំគិតថា ខ្ញុំជាកូនខ្មែរ ក៏ខ្លាចប៉ះ
ពាល់ដែរ ប៉ុន្តែដោយសារមិត្តភក្តិខ្លះថា
នេះជាបទបរទេស មិនមែនជាបទខ្មែរ មិនអីទេ ទើបខ្ញុំសម្តែង»។ នាងលើកទស្សនៈ ផ្ទាល់ថា៖ «វាមិនជាជ្រុលហួសហេតុទេ
ក្នុងការសម្តែង របស់ខ្ញុំពេលនោះ ត្រឹមតែស្លៀកពាក់ប៊ីគីនី
និងបញ្ចេញ កាយវិការចាប់ផ្តើមលើគ្រែបន្តិចនោះ នោះជាកាយវិការសិល្បៈ
វាមិនមែនជាការពិតទេ ប៉ុន្តែនោះក៏មិនមែនជាចរិតរបស់ខ្ញុំ
ខាងក្រៅដែរ»។ នាង បានបញ្ជាក់ថា៖ «ការសម្តែងក្នុងបទចម្រៀងនោះ
ខ្ញុំសម្តែងជានារីមានប្តី ប៉ុន្តែក្រោយមកបានលួចលាក់មានស្នេហា ជាមួយជនជាតិហ្វីលីពីន»។
យ៉ាងណា នាង ទេព សម្ផស្ស
ក៏បានត្រៀមខ្លួនហើយស្រេចចំពោះពាក្យរិះគន់ដែរ ដោយនាង និយាយថា៖ «មិនមែនខ្ញុំមិនដឹងមុនទេ
គឺខ្ញុំដឹងហើយថា មិនអាចចៀសរួចទេចំពោះពាក្យរិះគន់ចំពោះខ្ញុំថា
ខ្ញុំជាខ្មែរភ្លេចប្រពៃណីនោះ ប៉ុន្តែដូចខ្ញុំប្រាប់មុននេះថា វាមិនមែនជាការពិតទេ
វាជាការសម្តែង»។ ក្រៅពីបញ្ជាក់ថា នេះជាលើកទីមួយ
ដែលនាងសម្តែងជាមួយតួជនជាតិបរទេស ហើយក៏ជាទីមួយដែលនាងហ៊ានថតសិចស៊ីស្រើបស្រាលឡើងគ្រែជាមួយ
តួប្រុសនោះ
កញ្ញា ទេព សម្ផស្ស ក៏បានប្រកាសផងដែរថា៖ «ខ្ញុំនឹងមិនរាថយទេចំពោះការសម្តែង
បែបនេះ
បើមានការគាំទ្រច្រើន ខ្ញុំនឹងសម្តែងបន្តទៀតនូវឈុតឆាកស្រដៀងៗគ្នានេះ
ប៉ុន្តែបើរងនូវការរិះគន់ច្រើននោះខ្ញុំក៏មិនហ៊ានដែរ ព្រោះខ្លាចដូចតារាមុនៗ
ឮថាអ្នកខ្លះខ្សត់ការងារព្រោះតែសម្តែងសិចស៊ីបែបនេះក៏មានដែរ»។
ចង់ដឹងថា កញ្ញា ទេព សម្ផស្ស សិចស៊ីកម្រិតណា សូមទស្សនាវីដេអូខាងក្រោម។
ប្រភពៈ ភ្នំពេញប៉ុស្តិ៍