មេទ័ពថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ
ចានអូចាកាលពីថ្ងៃម្សិលមិញបានសម្តែងការ ព្រួយបារម្ភ អំពីការ ប្រឈមនៃការផ្ទុះ
សង្គ្រាមស៊ីវិល ប្រសិនបើជម្លោះនយោបាយនៅតែបន្តដោយលោក បានស្នើ បង្កើតសភាប្រជាជនមួយដែលផ្សំដោយ"មនុស្សគ្រប់ពណ៌
សម្បុរនយោបាយ"ដើម្បីជួយផ្សះផ្សារ ការបែកបាក់។មេទ័ពថៃ រូបនេះបានបញ្ជាក់ថាសភាដែលលោកស្នើឡើងនេះស្រដៀងគ្នានឹង
"ក្រុមប្រឹក្សាប្រជាជន"ដែល
ស្នើឡើងដោយគណៈកម្មាធិការកំណែទំរង់ប្រជាធិបតេយ្យរបស់
ប្រជាជន(PDRC) របស់លោកស៊ូថេប ធឿកស៊ូបាន។
លោកបាននិយាយថា "សភាប្រជាជនត្រូវតែមិនត្រូវរៀបចំឡើង
ឬគាំទ្រដោយក្រុម មានជម្លោះ ណាមួយ
ពីព្រោះដើម្បីអាចអោយទទួលយកបានទាំងអស់គ្នា។វាត្រូវតែជាទំរង់នៃ ក្រុមអព្យាក្រិត មួយ
និងផ្សំឡើងដោយតំណាងនៃគ្រប់ពណ៌សម្បុរនយោបាយនិងមេដឹកនាំក្រុមនយោបាយត្រូវតែ
លោកចង់សំដៅ
ពណ៌នយោបាយដែលត្រូវបានគេដាក់កាលពីពេលថ្មីៗ
ដូចជាក្រុមអាវក្រហម ដែលគាំទ្ររដ្ឋាភិបាលនិងក្រុមអាវលឿងដែល គាំទ្រក្រុមប្រឆាំង។
ឧត្តមសេនីយ៍
ប្រាយុទ្ធ បាននិយាយដូច្នេះ បន្ទាប់ពីមានជំនួបរបស់ក្រុមប្រឹក្សាការពារជាតិ
ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីណាវ៉ាត្រា។
ប្រាយុទ្ធបានលើកឡើងថា
តំណាងមកពីក្រុមនីមួយៗនឹងស្តាប់ការដែលខ្លួនត្រូវបានគេប្រព្រឹត្ត មិនត្រឹមត្រូវមកលើ
និងអាចពិភាក្សារបៀបដែលពួកគេអាចដោះស្រាយការខ្វែងគំនិតគ្នា។
ចំណែកក្រុមប្រឹក្សាដែលស្នើឡើងដោយស៊ូថេប
នឹងផ្សំដោយសមាជិក៤០០រូប ក្នុងនោះ៣០០រូប មកពីតំណាងនៃមុខវិជ្ជាជីវៈផ្សេងៗនិង១០០រូបទៀត
ត្រូវជ្រើសតាំងដោយ PDRC។
លោកបាយុទ្ធ
បាននិយាយថាលោកព្រួយបារម្ភជាខ្លាំងចំពោះការបែកបាក់នយោបាយ
និងថា "យើងមិនត្រូវសម្លឹងតែសភាពការណ៍នៅបាងកកតែមួយ
តែមើលអ្វីកំពុងកើតនៅបណ្តាខេត្ត។ការបែកបាក់មាននៅគ្រប់ឃុំ
និងសភាពការណ៍អាចបង្កជាសង្គ្រាមស៊ីវិល"។
តែទោះជាយ៉ាងណា
លោកមិនប្រាកដថានរណានឹងដឹកនាំ"ក្រុមអព្យាក្រិត"នេះនិងក៏មិន
បាននិយាយថាតើវាគួរបង្កើតមុនការបោះឆ្នោតសកលនាថ្ងៃ២កុម្ភៈខាង មុខដែរឬយ៉ាងណា។
ក្នុងពេលជាមួយគ្នា
លោកបានបដិសេធដាច់ខាតចំពោះការដែលថាកងកម្លាំងប្រដាប់អាវុធបាន
គាបសង្កត់អោយនាយរដ្ឋមន្ត្រីចាំផ្ទះចុះអោយចុះចេញពីតំណែង និងក៏បានច្រាន ចោលដែរចំពោះ ការដែលថា
យោធានឹងធ្វើរដ្ឋប្រហារ។
ក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃម្សិលមិញបានសង្កត់ធ្ងន់អំពី
សារសំខាន់នៃការបោះឆ្នោត តាម កាលកំណត់នៅថ្ងៃ២កុម្ភៈ
និងថា"យោធាត្រៀមគាំទ្រគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុង
ការរៀបចំការបោះឆ្នោតនៅពេលត្រូវស្នើ" តែគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងបាន ប្រគល់លិខិតមួយទៅគណបក្សភឿថៃ ដោយទាមទារអោយពន្យារពេលបោះឆ្នោត។
ប្រភពពីគណបក្សប្រឆាំង បាននិយាយថា
បើគណបក្សប្រជាធិបតេយ្យសំរេច ចូលរួមបោះឆ្នោត ថ្ងៃ២កុម្ភៈ
អតីតសមាជិកសភាជាច្រើនជាពិសេសអតីតសមាជិកសភាក្រុងបាងកកនិង ភាគខាង ត្បូង ទំនងជាសំរេចចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលជាជាងចូលរួម
ក្នុងការបោះឆ្នោត។
រីឯមេដឹកនាំគណបក្សភឿថៃម្នាក់ លោកសំឆៃ វង់សាវ៉ាត
បាននិយាយថាភឿ ថៃនិងដៃគូក្នុងក្រុម ចំរុះរបស់ខ្លួនត្រៀមអញ្ជើញគណ
បក្សនយោបាយដទៃទៀតចូល រួមពិភាក្សាដើម្បី រកដំណោះ ស្រាយចេញពី
ភាពជាប់គាំងនយោបាយនៅថ្ងៃស្អែក៕
ប្រភពពី៖Khmertalking