Suwon៖ កាលពីល្ងាចថ្ងៃទី
១៩ ម្សិលមិញនេះ សុភាចារ ក្រុង Suwon បានចេញសេចក្តីប្រកាស
បើកការស៊ើបអង្កេតលើ តារាកូរ៉េ ១២នាក់ ដែលក្នុងនោះមាន តារាស្រី ៩នាក់ និង ប្រុស
៣នាក់ ដែលគេមិនបាន បង្ហាញឈ្មោះអោយដឹងនោះឡើយ។
យុទ្ធនាការ
ស៊ើបអង្កេតមួយនេះ បានធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង
ដល់ប្រជាជនកូរ៉េខាង ត្បូង។ តាមប្រភពពត៌មាន ពីគេហទំព័រ Zirasi ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៦ ធ្នូ ២០១៣ នេះ បានអោយដឹងថា តារាកូរ៉េ
ល្បីៗមួយចំនួន ត្រូវបាន គេដកចេញពីការស៊ើបអង្កេតនេះ ខ្លះហើយ ដែលរួមមានដូចជា Lee Da Hae , Yoon Eun Hye, Kim Sa Rang , Hwang
Soo Jung និង Solbi ហើយចំពោះពាក្យ
ចចាមអារាម អាក្រក់ របស់ពួកគេ ត្រូវបានប៉ូលីសធ្វើការ ស៊ើបអង្កេតជាបន្ត បន្ទាប់
ដើម្បីស្វែងរក ប្រភពនៃពាក្យ ចចាមអារាមនេះ។ អ្នកនាំពាក្យ របស់ កញ្ញា Yoon
Eun Hye បានប្រាប់អ្នកសារពត៌មាន អោយដឹងថា ចំពោះពាក្យចចាមអារាម
ថាកញ្ញា Yoon Eun Hye មាន ទំនាក់ទំនង
ជួញដូរផ្លូវភេទមួយនេះ បានធ្វើអោយ អ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ជាពិសេសសូម្បីតែ ក្រុមគ្រួសារ របស់នាងផ្ទាល់ក៍មាន ការរន្ធត់ចិត្តផងដែរ។
ម៉្យាងវិញទៀត ប៉ូលីសក៍បើកការស៊ើបអង្កេត ចំពោះនាង ជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ
នាងត្រូវបានប៉ូលីសលុប ឈ្មោះចេញពីការ ស៊ើបអង្កេតនេះ ហើយ៕
ប្រភពពី៖khmer-note