កូរ៉េ ៖ វិចិត្រករជនជាតិកូរ៉េម្នាក់ នាង Jee
Young Lee បានធ្វើការឆ្នៃប្រឌិត បន្ទប់របស់ខ្លួន
ឲ្យក្លាយជាទស្សនីយភាព
ពិភពនៃក្តីសុបិនមួយ យ៉ាងស្រស់ស្អាត។
ជាមួយនឹងស្នាដៃ
ដ៏ប្លែកនេះ វិចិត្រករ Jee Young Lee បានធ្វើឲ្យមហាជន
មានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំង។ វិចិត្រកររូបនេះ បានឲ្យដឹងថា «ដើម្បីបង្កើតបាន ទស្សនីយភាព នីមួយៗ ខ្ញុំត្រូវចំណាយពេលវេលា ចាប់ពី១សប្តាហ៍
ទៅ១ខែ ឯណោះ»។
នាង Jee
Young Lee ជាវិចិត្រករនារី ដ៏ឆ្នើមមួយរូប របស់ប្រទេសកូរ៉េខាងត្បូង
ដោយនាងធ្លាប់ ទទួលបានពានរង្វាន់ជាច្រើន រួម ទាំងពានរង្វាន់ Sovereign Art
Prize កាលពីឆ្នាំ២០១២ កន្លងទៅផងដែរ។ សម្រាប់ឆ្នាំ២០១៤ ខាងមុខនេះ
នាងនឹងមានការរៀបចំតាំងបង្ហាញស្នាដៃ របស់ខ្លួនមួយ នៅក្នុងប្រទេសបារាំង
ដោយកម្មវិធីនោះ មានឈ្មោះថា « Stage of Mind»។