ម៉ាឡេស៊ី ៖ លោក Brian Lai ជាវិចិត្រករដ៏ប៉ិនប្រសព្វមួយរូប
របស់ប្រទេសម៉ាឡេស៊ីបានបង្ហាញនូវ ស្នាដៃ
ប្រកបដោយបច្ចេកទេសថ្មីមួយ ជាមួយនឹងការគូរគំនូរ ដោយបានដាក់ឈ្មោះស្នាដៃនេះថា «Invert
Art»។
ស្នាដៃថ្មី
និងប្លែកនេះ នៅពេលដែលគូររូចហើយភ្លាមៗ យើងមើលទៅមិនឃើញ ពីភាពអស្ចារ្យ របស់វានោះទេ
តែនៅពេលដែលយើង យកវាទៅចូលក្នុងកម្មវិធីជំនួយមួយ ហើយធ្វើការបំលែង ពណ៌វានោះ
យើងនឹងបានឃើញនូវរូបគំនូរ យ៉ាងច្បាស់ លេចចេញឡើងមកតែម្តង។
ជាមួយនឹងភ្នែកដ៏មុត
របស់វិចិត្រករ Brian Lai គាត់មានសមត្ថភាពពិសេស
អាចស្រមៃឃើញ រូបភាពដែលគាត់ចង់ទទួលបាន នៅពេលធ្វើការបំលែងពណ៌រួច។ ស្នាដៃរបស់
វិចិត្រកររូបនេះ បានធ្វើឲ្យមហាជន មានការគាំទ្រជាខ្លាំង
ហើយបច្ចុប្បន្នរូបគាត់ក៏ទទួលបាន តួនាទីមួយ នៅក្នុងផលិតកម្មផលិតភាពយន្តផងដែរ។