ថៃ៖ HTMS Chakri Naruebet ជានាវាផ្ទុកយន្តហោះចម្បាំងរបស់ប្រទេសថៃតំបូងបង្អស់របស់កង កម្លាំងកងទ័ពជើងទឹកថៃ Royal Thai Navy(RTN) និងតែមួយគត់របស់ខ្លួនផងដែរ។
វាត្រូវបានកម្ម៉ង់ទិញពីកងទ័ពជើងទឹករបស់ប្រទេសអេស្ប៉ាញ កាលពីខ្ទង់ឆ្នាំ 1992
ហើយត្រូវ បានដាក់ឲ្យប្រើប្រាស់នៅក្នងឆ្នាំ 1996 និងចាប់ផ្តើមបំពេញបេសកកម្មជាលើកតំបូងជាមួយ
RTN នៅក្នុងឆ្នាំ
1997 ។
HTMS
Chkri Narebet អាចផ្ទុកយន្តហោះចម្បាំងប្រភេទ Matado V/STOL និងឧទ្ធម្ភាចក្រប្រភេទ S-70B Seahawk បានជាច្រើនគ្រឿង
ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅក្នុងឆ្នាំ 1999 មានយន្តហោះ ប្រភេទ
Matado V/STOL តែមួយគ្រឿងត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ
ហើយបន្ទាប់មករាល់ យន្តហោះប្រភេទនេះទាំងអស់ ត្រូវបានផ្អាកប្រតិបត្តិការទាំងស្រុង
នៅក្នុងឆ្នាំ 2006 ទៅវិញ។
បទពិសោធនៃការធ្វើប្រតិបត្តិការ
របស់នាវាមួយនេះ ដូចជាការជួយសង្គ្រោះប្រទេសមួយចំនួន ទៅលើគ្រោះមហន្តរាយធម្មជាតិដូចជា
គ្រោះរញ្ជួយដឺកាលពីឆ្នាំ 2004 នៅឥណ្ឌា
គ្រោះទឹកជំនន់ស៊ូណាមិ និងដូចជាគ្រោះទឹកជំនន់ដែលបានយាយីប្រទេសថៃ កាលពីឆ្នាំ 2010
និងដើមឆ្នាំ 2011 ជាដើម។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង របស់រាជាណាចក្រថៃមួយនេះ
មានទម្ងន់ដល់ទៅ 11,473 តោន ហើយវាត្រូវបានទិញពីប្រទេសអេស្ប៉ាញ
ក្នុងតម្លៃប្រហែលជា 336 លានដុល្លារ។

