តារាចម្រៀងនៅក្នុងផលិតកម្មថោន
កញ្ញាមាស សុខ សោភា បាននិយាយប្រាប់ Sabay
ថា ការតុបតែងខ្លួនបច្ចុប្បន្ន
នាងបានជាងសម្អាងប្រុសម្នាក់ជាអ្នកតុបតែងឲ្យ
រាល់ពេលដែលនាងត្រូវចេញច្រៀង ដែលផ្ទុយពីតារាចម្រៀងផ្សេងទៀត
បានជ្រើសរើសមេជាងសម្អាងជានារី ឬភេទទីបី។
កាលពីដើមសប្ដាហ៍មុន
ពេលដែលកញ្ញា មាស សុខសោភា ចូលរួមថតMVឲ្យផលិតកម្ម 4you ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលថោន
នាងបានឲ្យប្រុសក្មេងម្នាក់ ដែលមានវ័យប្រហែល២០ស្ដើង
ធ្វើការតុបតែងខ្លួនឲ្យ នៅកណ្ដាលចំណោមមនុស្សជាច្រើននាក់ផ្សេងទៀត។
ក្នុងជំនួបជាមួយ
Sabayតាមទូរស័ព្ទកញ្ញាមាស
សុខសោភា បានឲ្យដឹងថា នាងបានជ្រើសរើសមេជាងប្រុសមកតុបតែងខ្លួនឲ្យ
ជាង៣ឆ្នាំមកហើយ ដែលដំបូងឡើយការតុបតែងខ្លួនរបស់នាង គឺធ្វើឡើងតាមរយៈ
មេជាងជាស្រី ឬ នាងទៅធ្វើនៅហាងកែសម្ផស្សនានា។
ម្ចាស់បទ
“អូននឹកនឹកបង”
បញ្ជាក់ថា ដោយសារតែមេជាងស្រី
ដែលនាងជួលមក មិនអាចចេញទៅឆ្ងាយជាញឹកញាប់បាន
ពេលដែលនាងចេញទៅច្រៀងឬទៅ សម្ដែងខារ៉ាអូខេ នៅតាមខេត្ត
នាងក៏បានសម្រេចចិត្តជ្រើសរើស មេជាងប្រុស វិញម្ដង។
ម្ចាស់បទ
“១ពាន់រាត្រី”
បានឲ្យដឹងទៀតថា
ចាប់តាំងពីនាងបានផ្លាស់ប្ដូរមេជាងប្រុសមក តុបតែងខ្លួនឲ្យនាង
មានភាពខុសគ្នាច្រើនជាងមុន ក្នុងនោះ
ទាំងគុណភាពនៃការតុបតែងខ្លួនក៏ដូចជា
ការជួយនូវកិច្ចការផ្សេងៗទៀតឲ្យនាង។កញ្ញាមាស សុខសោភាបានអធិប្បាយថា
ការនិយាយបែបនេះមិនមែនមានន័យថា
មេជាងស្រីដែលតុបតែងខ្លួនឲ្យនាងមិនមានសមត្ថភាពនោះឡើយ
គ្រាន់តែគាត់មិនអាចចេញទៅខេត្តឆ្ងាយៗ បានតែប៉ុណ្ណោះ។
ទន្ទឹមគ្នានេះដែរ កញ្ញាមាស សុខសោភា បានសរសើរថា
មេជាងប្រុសដែលធ្វើការតុបតែងខ្លួនឲ្យនាងបច្ចុប្បន្ននេះ
ពិតជាមានជំនាញពិសេស ដែលមនុស្សស្រីមួយចំនួនមិនអាចធ្វើបាននោះឡើយ
ព្រោះមេជាងម្នាក់នេះមានកេរ្តិ៍ឈ្មោះល្បីខ្លាំងណាស់
ជាពិសេសជាមួយអ្នកសិល្បៈតែម្ដង។
