គេកត់សម្គាល់ឃើញថា
ពីមួយថ្ងៃទៅមួយថ្ងៃនារីសម័យឥឡូវកាន់តែភ្លើតភ្លើន
បន្ទាប់ពីមានការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។ មានក្រុមនារីក្មេងៗ
តែងបង្ហោះរូបភាពសិចស៊ីលើបណ្ដាញអ៊ីនធឺណិត និងបណ្ដាញទំនាក់ទំនងសង្គម Facebook ជាដើមដោយមិនបានគិតពីកត្តាប៉ះពាល់សង្គម។
ជុំវិញរឿងនេះគេហទំព័រអន្តរជាតិស្ដីពីតារា
បានលើកយកទង្វើមិនគប្បីរបស់នារីអាស៊ីម្នាក់
ដែលអាចនឹងផ្ដល់គំរូមិនល្អដល់អ្នកដទៃ។ ហេតុតែឈ្លក់វង្វេងសម្រស់
ហើយងប់ងុលនឹងបច្ចេកវិទ្យា នារីអាស៊ីរូបនេះបានយកម៉ាស៊ីនថត
ថតរូបខ្លួនឯងបញ្ចេញស្ដាយប្លែកៗ រហូតអស់រ៉ូបពីខ្លួននៅសល់តែលីអូ។
ប្រភពថានារីម្នាក់នេះ
ជាជនជាតិតៃវ៉ាន់ តែមិនបានបង្ហាញពីអត្តសញ្ញាណពិតរបស់នាងឡើយ។
ទង្វើនារីសម្រស់មិនចាញ់តារារូបនេះ
បានធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្ត។ “ទោះបីនេះជារឿងរបស់បុគ្គលពិតមែន
ប៉ុន្តែនាងមិនគួរបង្ហោះរូបបែបនេះដែរ។
វាអាចផ្ដល់គំរូមិនល្អដល់ក្មេងជំនាន់ក្រោយ”។
នេះជាការលើកឡើងរបស់ស្ត្រីម្នាក់៕
ប្រភពពី Komsantoday