រាប់តាំងពីភ្ញៀវកិត្តិយសរបស់ពិធីមង្គលការ ភ្ញៀវរបស់សណ្ឋាគារ និងរហូតដល់អ្នកសារព័ត៌មានផង ម្នាក់ៗសុទ្ធតែស្លុងអារម្មណ៍មិនដាច់ចិត្តគ្រលៀសភ្នែកចេញ ពេលឃើញប្អូនស្រីបង្កើតរបស់ ទឹម រដ្ឋា កញ្ញា
ទឹម វត្តី លេងមួយស្នៀតបង្អួតសាច់គល់សុដន់មូលក្បំសស្គុះ។

មួយស្នៀតនេះ កញ្ញា ទឹម វត្តី បានរំលេចឡើងពេលនាង បានលេចមុខចូលរួមក្នុងពិធីមង្គលការអ្នកនាង គង់ សុជាតិ កាលពីចុងសប្ដាហ៍មុននេះនៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់។ រាត្រីនោះ កញ្ញា វត្តី បានស្លៀករ៉ូបខ្មៅវែងមួយឈុត បណ្តើរគ្នាជាមួយបុរសជនជាតិប៉ាគីស្ថានម្នាក់ដែលគេសង្ស័យថា គូស្នេហ៍ថ្មីរបស់នាង។
នេះជារឿងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែចំណុចពិសេស និងជាទីចាប់អារម្មណ៍នៃអ្នកដែលបានឃើញទាំងឡាយ គឺនៅរង្វង់ដើមទ្រូងរបស់នាងឯណេះទេ។ ឈុតរ៉ូបខ្មៅវែងដែល វត្តី ស្លៀកពេលនោះ ត្រូវបានគេរចនាម៉ូដដោយការវះចំហចំចង្អូរដើមទ្រូង ជាហេតុធ្វើឲ្យលេចចេញសាច់គល់សុដន់សក្បុសមូលក្បំមួយផ្នែកធំ ធ្វើឲ្យអ្នកឃើញហើយ មិនចង់គ្រលៀសភ្នែកចេញវិញទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា ទឹម វត្តី បានទទួលស្គាល់ថា អ្វីដែលនាងបានធ្វើកាលពីសប្ដាហ៍លើការស្លៀកពាក់កាលពីចុងសបា្តហ៍មុននេះ រាងជ្រុលបន្តិចមែន។ ក្នុងសំដីលាយសំណើចផង វត្តី ថ្លែងថា “ថាមែន…មែន…ខ្ញុំដឹងខ្លួនដែរបង…តែរ៉ូបហ្នឹងខ្ញុំទើបកាត់ហើយថ្មីៗ គឺកៀកការបងជាតិតែម្តង ចង់កែក៏មិនទាន់។ ខ្ញុំថាមិនស្លៀកដែរ ប៉ុន្តែបងស្រីខ្ញុំថា ស្លៀកទៅ ខ្ញុំក៏ស្លៀក តែរឹងខ្លួនចង់ងាប់ហ្នឹងបង… អ្នកណា ក៏មើល!”។
ទឹម វត្តី បញ្ជាក់ទៀតថា “តាមពិតម៉ូដដែលខ្ញុំកុម្ម៉ង់ អត់ដល់ថ្នាក់ហ្នឹងទេ រាងពុះរាងទ្រវែង តែដល់ជាងកាត់ចេញមក ទៅជាចង់ការ៉េអីចឹងវិញទៅ។ ខ្ញុំត្រៀមយករ៉ូបហ្នឹងទៅកែវិញហើយ អត់ទុកអីចឹងទេ! តែបោកទឹកអីរួច ខ្ញុំយកទៅហើយ!”។
តារាម៉ូដែលរូបនេះ បន្ថែមថា បើទោះជានាងជា តារានិយមស្លៀកពាក់ឡូយឆាយ ប៉ុន្តែកន្លងមកនាង ក៏មិនដែលធ្វើឲ្យថ្លោះធ្លោយលើបញ្ហានេះដែរ ទើបតែពេលនេះប៉ុណ្ណោះ។ អីចឹងហើយនាងនឹងកែប្រែឡើងវិញ៕