អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា
ក្រុមគ្រួសារព្រះសង្ឃ ព្រះនាម ងឹម វ៉ាន់នី ព្រះជន្ម២៤
ព្រះវស្សាគង់នៅវត្តអង្គអណ្ដែត
ដែលបានសុគតពេលព្យាបាលជំងឺនៅមន្ទីរពេទ្យម៉ាលីយ៉ា
នោះ
បានទទួលសំណង៦ពាន់ដុល្លារជាការបញ្ចប់រឿង។
អធិការនគរបាលស្រុកជុំគិរី
លោក គិត តារា បានប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី១៩ ធ្នូ
នេះថា
ករណីសុគតរបស់ព្រះសង្ឃ ព្រះនាម ងឹម វ៉ាន់នី ឥឡូវក្រុមគ្រួសារបានដកពាក្យ
បណ្តឹងវិញហើយ
បន្ទាប់ពីខាងមន្ទីរពេទ្យបានបង់ប្រាក់ចំនួន៦.០០០ដុល្លារ ដើម្បីបញ្ចប់ សំណុំរឿងនេះ។
ករណីសុគតព្រះសង្ឃងឹម
វ៉ាន់នី បានរំលងផុតជិត៣ថ្ងៃហើយ តែសំណុំរឿងនេះ នៅតែមាន
ការ ចាប់អារម្មណ៍នៅឡើយ។
ប្រភពពីសមត្ថកិច្ច
និងអ្នកជម្ងឺដែលចូលទៅពិនិត្យក្នុងមន្ទីរពេទ្យម៉ាលីយ៉ាបាន ធ្លោយឱ្យដឹងថា
ខាងមន្ទីរពេទ្យបានព្យាយាមសម្របសម្រួល ជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ
ដើម្បីឱ្យទទួល យកសំណងរដ្ឋប្បវេណីតាមការណែនាំពីក្រុមមន្ដ្រី ជំនាញ
ចៀសវាងមានបញ្ហាកើត ឡើងឈាន ដល់ការបិទការធ្វើអាជីវកម្មមន្ទីរពេទ្យ ម៉ាលីយ៉ា។
លោក សុខ សុគន្ធ ប្រធានមន្ទីរ
សុខាភិបាលរាជធានីភ្នំពេញបានលើកឡើងថា ករណីនេះ
លោកកំពុងតែឱ្យមន្ដ្រីធ្វើការស៊ើបអង្កេតរឿងនេះដោយយកចិត្ដទុក ដាក់បំផុត
ពីព្រោះ ការប្រើថ្នាំស្ពឹក សម្រាប់ចាក់អ្នកជំងឺមិនមែនចេះតែប្រើបាននោះទេ
គ្រូពេទ្យត្រូវធ្វើតេស្ដ ទៅលើអ្នកជំងឺសិន ថាតើគាត់មានប្រតិកម្ម អ្វីខ្លះទៅនឹងថ្នាំ? ដូចជាមានអាការរមាស់ ឬកន្ទួលទៅលើអ្នកជំងឺ ថ្នាំទាំងនោះមិន
អាចចាក់ទៅលើគាត់បានទេ បើចាក់ប្រាកដជាស្លាប់។
ខាងមន្ទីរជំនាញកំពុងតែស៊ើបអង្កេតតាមដាន ថាតើគ្រូពេទ្យបានធ្វើ តេស្ដអ្នកជំងឺត្រឹមត្រូវ
ឬមួយយ៉ាងណា? ទើបការចាក់ថ្នាំរហូតដល់ស្លាប់បែបនេះ។
ករណីនេះដែរកាសែតកម្ពុជាថ្មីមិនអាចសុំការបំភ្លឺពីលោក
ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួង
សុខាភិបាល បានទេចំពោះបញ្ហានេះ។
សូមរំលឹកថាកាលពីព្រឹកថ្ងៃទី១៧
ខែធ្នូ ឆ្នាំ២០១៣ ព្រះសង្ឃព្រះនាម នឹម វ៉ាន់នី ព្រះជន្ម ២៥ឆ្នាំ គង់វត្តអង្គអណ្តែត
ឃុំថ្មី ស្រុកជុំគិរី ខេត្តកំពត ដោយមានជំងឺដុះសាច់ ក្នុងបំពង់កបាន
គង់តាម ម៉ូតូឌុបមកចូលព្យាបាល នៅក្នុងមន្ទីរពេទ្យម៉ាលីយ៉ា ដើម្បីធ្វើការពិនិត្យ
និងឲ្យមន្ទីរពេទ្យ វះកាត់យកដុំសាច់នោះចេញ ប៉ុន្តែក្រោយពី
គ្រូពេទ្យចាក់ថ្នាំមិនដឹងថាថ្នាំអ្វីនោះទេ ទំនងជា
ខុស បច្ចេកទេស
បានធ្វើឲ្យព្រះសង្ឃរងគ្រោះមានស្ថានភាពប្រកាច់ បែកពពុះមាត់ និង សន្លប់បាត់ស្មារតី។
រួចក៏បានបញ្ជូនតាមរថយន្ត សង្រ្គោះ បន្ទាន់ ឆ្ពោះទៅមន្ទីរកាល់ម៉ែត ។
ប៉ុន្តែប្រភពព័ត៌មានខ្លះបានបង្ហើបឲ្យដឹងថា ព្រះសង្ឃអង្គនេះ បានសុគត
តាំងពីនៅ មន្ទីរពេទ្យ ម៉ាលីយ៉ាម៉្លេះ៕
ប្រភពពី៖ Khmertalking