ស្ដ្រីនៅក្រមុំបរិសុទ្ធ
ឬព្រហ្មចារី ជាស្ដ្រីដែលមិនធ្លាប់មាន ការរួមភេទតាមទ្វារមាស។
ប្អូនប្រុសមិនអាចដឹងថា
ស្ដ្រីម្នាក់នៅបរិសុទ្ធ ក្រៅពីចម្លើយរបស់សាម៉ីខ្លួនឡើយ។ ការមើលឱ្យដឹងថា
ស្ដ្រីណាម្នាក់នៅក្រមុំ ឬអត់ ពុំមែនជារឿងងាយស្រួលនោះទេ។
គេមិនអាចពិនិត្យតែសម្បកក្រៅ
ដោយគ្រាន់តែឃើញសុដន់រីកធំ ឬត្រគាករីកសាយថាស្ដ្រីនោះ អស់ភាពបរិសុទ្ធនោះឡើយ។
រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីពិនិត្យ ភាពបរិសុទ្ធ របស់ ស្ដ្រី
ក្រៅពីការពិនិត្យសន្ទះព្រហ្មចារីឡើយ។ វិធីពិនិត្យសន្ទះព្រហ្មចារីនេះ
មានតែគ្រូពេទ្យទេ ដែល អាចមើលដឹង។ បើស្ដ្រីណានៅមានសន្ទះព្រហ្មចារី
បញ្ជាក់ថាស្ដ្រីនោះនៅក្រមុំបរិសុទ្ធ។ ប៉ុន្ដែជួនកាលសន្ទះព្រហ្មចារី
អាចដាច់រហែកដោយសកម្មភាពផ្សេងៗ ក្រៅពីការរួមភេទ ដូចជាអាច ដាច់រហែក
ដោយការសេពកាមខ្លួនឯង ដោយដៃ ឬការលូកម្រាមដៃចូល ការជិះកង់ ការលេងកីឡា
សំឡីអនាម័យជាដើម។
ដូច្នេះការវាយតម្លៃស្រីម្នាក់
នៅបរិសុទ្ធ ឬមិនបរិសុទ្ធ ត្រឹមវត្ដមាន ឬភាពគង់វង្សរបស់សន្ទះ
ព្រហ្ម ចារីមិនត្រឹមត្រូវឡើយ។ សព្វថ្ងៃនេះ តម្លៃរបស់ស្ដ្រីមិនស្ថិតនៅ
លើសន្ទះព្រហ្មចារីទាំងស្រុងទេ ជា ពិសេសនៅតាមបណ្ដា ប្រទេសជឿនលឿន។ តែនៅប្រទេសកម្ពុជា
ព្រហ្មចារីនៅតែសំខាន់ សម្រាប់ គ្រួសារខ្លះ៕