ខៀវ ដាឡិច
ជាអតីតតារាចម្រៀងរូបស្រស់ ប្រចាំផលិតកម្មប៊ិកមែន កញ្ញា សន នាងផល្លីកា ដែល ជាតារាចម្រៀងរួមទ្រនំជាមួយ
កញ្ញា ខៀវ ដាឡិច បានដើរចេញពីផលិតកម្ម ប៊ិកមែន ដោយមិន ងាកក្រោយ និងមិនស្តាយស្រណោះ
កេរ្តិ៍ឈ្មោះក្នុង ផលិតកម្មនេះបន្តិចឡើយ ។ ដោយឡែកតារា ចម្រៀងសិចស៊ី
ដើមទ្រូងធំមូលក្បំ កញ្ញា ខៀវ ដាឡិច ត្រូវបានប្រភព នៅក្នុងចង្កោមសិល្បៈ
ទម្លាយឲ្យដឹងថា នាងកំពុងតែត្រៀមជើងព្រួល ដើម្បីស្ពាយបង្វេច ដើរចេញពីផលិតកម្មប៊ិកមែន ដូចជា ផល្លីកា ដែរ ។
ប្រភពដដែលបានបង្ហើបថា
ខៀវ ដាឡិច បានទាក់ទងផលិតកម្មថ្មីស្ងាត់ៗ និងបានសាកសម្លេងឲ្យ ផលិតកម្មថ្មី
ហើយមិនយូរទេ នាង នឹងក្លាយទៅជា តារាចម្រៀងនៅក្នុងផលិតកម្មមួយនោះ ។
គួរបញ្ជាក់ថា
ចាប់តាំងពីតារាចម្រៀងរូបនេះ ចូលមកជ្រកក្នុងផលិតកម្ម ប៊ិកមែន
គឺមានរយៈពេលមិនទាន់បានមួយឆ្នាំ ពេញលេញនៅឡើយទេ ហើយបទចម្រៀងរបស់នាង
ក៏មិនមានបទណាមួយផ្ទុះ មានការគាំទ្រខ្លាំង ពីសំណាក់មហាជន និងយុវវ័យឡើយ៕