ប្រភពពីគេហទំព័រនានាឱ្យដឹងថា
យ៉ាងហោចណាស់អ្នកដំណើរ៤នាក់បានស្លាប់ និង៦៧នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែក្នុងទីក្រុង
New York សហរដ្ឋអាមេរិក។
ប្រភពពីគេហទំព័រនានាឱ្យដឹងថា
យ៉ាងហោចណាស់អ្នកដំណើរ៤នាក់បានស្លាប់ និង៦៧នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែក្នុងទីក្រុង
New York សហរដ្ឋអាមេរិក។
ក្នុងហេតុការណ៍គួរឱ្យសោកសង្រេងនេះដែរ
អាជ្ញាធរដឹកជញ្ជូនរបស់ក្រុមហ៊ុនកើតហេតុ MTA បានឱ្យដឹងដែរថា ទូររថភ្លើង Metro-North ៥ទូរបានធ្លាក់ចេញពីផ្លូវ
ប៉ុន្តែមិនធ្លាក់ចូលទន្លេ Hudson ឬHarlem ទេ។
អភិបាលក្រុងNew York លោក Andrew Cuomo បានគូសបញ្ជាក់ថា
មនុស្សបានស្លាប់(ស្រី២ ប្រុស២) និង៦៧នាក់រងរបួស ក្នុងចំណោមអ្នកដំណើរចំនួនពី១០០ទៅ
១៥០នាក់។
“អាជ្ញាធរជឿជាក់ថា
អ្នកគ្រប់គ្នានៅកន្លែងនោះគឺបានជាប់ពាក់ព័ន្ធ
ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងដាក់ការស៊ើបអង្កេត”។ លោក Andrewបានបញ្ជាក់បន្ថែម។
ដោយឡែកសាក្សីបានរាយការណ៍ថា
រថភ្លើងស្ថិតក្នុងល្បឿនលឿន ពេលដល់ចំណុចផ្លូវកោង។ លោកស្រី Marjorie
Anders អ្នកនាំពាក្យបានលើកឡើង
គ្រោះថ្នាក់នេះកើតឡើងក្នុងតំបន់ល្បឿនយឺត។
មានតែប្រអប់ខ្មៅរថភ្លើងទេទើបអាចបង្ហាញថា តើរថភ្លើងយឺត ឬលឿនប៉ុណ្ណា៕
ប្រភពពី៖ Nob70