ចិន៖ តារាសម្ដែងចិន Zhang Ziyi ដែលទើបតែបានឈ្នះពានរង្វាន់តារាស្រីឆ្នើមក្នុងកម្មវិធី
មហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិក
កន្លងទៅនេះ បានឈ្នះក្ដីជាមួយគេហទំព័រព័ត៌មាន
អាមេរិកមួយ បន្ទាប់ពីគេហទំព័រមួយនេះបានចុះផ្សាយថា
នាងធ្លាប់លក់ខ្លួនឲ្យមន្ត្រីធំៗក្នុង
ជួររដ្ឋាភិបាលចិន។
កាលពីថ្ងៃពុធម្សិលមិញនេះ
គេហទំព័រព័ត៌មាន Boxun ដែលជាគេហទំព័រប្រឆាំងនឹងរដ្ឋា
ភិបាលចិនបានចេញផ្សាយការសុំអភ័យទោស
ចំពោះរបាយការណ៍មិនពិត និងអវិជ្ជមានពាក់ព័ន្ធនឹង Zhang Ziyi ដែលបានចាប់ផ្ដើមនៅ
ខែឧសភា ឆ្នាំ២០១២ ថា “យើងមិន
គួរណា
ចុះផ្សាយរបាយការណ៍មិនពិតពាក់ព័ន្ធនឹងតារាសម្ដែង Zhang Ziyi ទាល់តែសោះ។
សារព័ត៌មាន Boxun សូមអភ័យទោស ចំពោះតារាសម្ដែង Zhang
Ziyi ហើយយើងបានលុបអត្ថបទទាំងអស់អំពី Zhang Ziyi ពីគេហទំព័រ Boxun ហើយ។
យោងតាមឯកសារពីតុលាការ
តារាសម្ដែងZhang បាននាំពាក្យបណ្ដឹងទៅកាន់តុលាការ
ក្រុង Los
Angeles ប្រឆាំងនឹង សារព័ត៌មាន Boxun ដោយអះអាងថា
នេះជាការបំផ្លាញដល់កេរ្តិ៍ឈ្មោះ និងអាជីពរបស់នាង។
តារាសម្ដែងរូបនេះបានត្អូញត្អែរថា
សារព័ត៌មាន Boxun បានចុះផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀត
ថានាងគឺជាស្រីពេស្យា ដែលរកចំណូលបានច្រើនជាង ១០០លានដុល្លារ
ដោយធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយ ពួកមន្ត្រីនៅរដ្ឋាភិបាលចិន
និងប្រុសៗជា
ច្រើនទៀត។ អត្ថបទទាំងនេះត្រូវបានចុះផ្សាយបន្ត
ដោយសារព័ត៌មានជាច្រើនទៀតក្នុងពិភពលោក។
