ភ្នំពេញៈ តារាចម្រៀងនិង ជាពិធីការិនីរាងតូចច្រឡឹង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា នៅព្រឹកនេះ បានរៀបចំ ពិធីភ្ជាប់ពាក្យរបស់នាង ជាមួយគូស្នេហ៍ បែបលក្ខណៈស្ងប់ស្ងាត់ ដោយនាងមិនសូវ អញ្ជើញភ្ញៀវចូលរួមសាទរ ថ្ងៃជ័យមង្គល របស់នាងប៉ុន្មានឡើយ ដោយសារតែនាង មិន ចង់ឲ្យមាន ការភ្ញាក់ផ្អើលខ្លាំងនៅ លើបណ្តាញសារព័ត៌មានឬ ក៏មិត្តភក្តិសិល្បៈនៅថ្ងៃនេះទេ ព្រោះគ្រាន់តែពិធីភ្ជាប់ពាក្យធម្មតា ។
នៅក្នុងពិធីភ្ជាប់ពាក្យ របស់តារាចម្រៀង រូបស្រស់សំលេងផ្អែមស្រទន់ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ជាមួយគូដណ្តឹង លោក ចាន់ ចំណាន ជាមន្ត្រីបម្រើការងារ នៅក្រសួងមហាផ្ទៃ បានប្រារព្ធធ្វើ ឡើងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ នៅគេហដ្ឋានរបស់នាងផ្ទាល់ នៅក្នុងភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនៅក្នុងពិធីនោះ គេសង្កេតឃើញ មាន សិល្បករ-សិល្បការិនី មួយចំនួនតូចដែលជិត ដិតនឹងនាងតែប៉ុណ្ណោះ ដែលបង្ហាញវត្ត មាន ចូលរួមក្នុងកម្មវិធីនេះ ដើម្បីចូលរួមអបអសាទរ ជូនពរជ័យដល់ គូដណ្តឹងមួយគូនេះ ។
ថ្លែងប្រាប់ Looking TODAY តាមរយៈទូស័ព្ទ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងថា ពិធីភ្ជាប់ពាក្យរបស់ នាងរៀបចំបែប សាមញ្ញ មិន ធំដុំប៉ុន្មានទេ ហើយរឿងអញ្ជើញ ភ្ញៀវក៏មិនសូវច្រើន ដែលគឺមានតែវត្ត មានចាស់ទុំទាំង សង ខាងមិត្តភក្តិ ជិតដិតមួយចំនួន ទាំងក្នុងសិល្បៈ និងក្រៅសិល្បៈហើយ និងភ្ញៀវខាងគូដណ្តឹង របស់នាងមួយចំនួនទៀត ហើយពេលនេះ នាងមិនទាន់ចង់បើកកកាយ ពីប្រវត្តិ ស្នេហារបស់ នាង ដោយចំហរនៅឡើយទេ រង់ចាំនាងរៀបចំ ពិធីភ្ជាប់ពាក្យរួច ហើយមានពេល វេលាណាមួយ សមរម្យនាងនិង និយាយពីរឿងនេះ ។
ដោយឡែកប្រភពពីអ្នកនៅជិតខ្លួន និងបានចូលរួមក្នុង ពិធីភ្ជាប់ពាក្យរបស់ កញ្ញា យ៉ុង ច័ន្ទ កណ្ណិកា បានបង្ហើបឲ្យដឹងថា នៅក្នុងពិធីភ្ជាប់ពាក្យ នេះអាកាមិនសូវ អញ្ជើញភ្ញៀវអ្នកសិល្បៈ ប៉ុន្មានទេ ដោយសារតែខ្លាចចិត្តគេ រង់ចាំថ្ងៃមង្គលការនាង និងអញ្ជើញភ្ញៀវច្រើន សិល្បករ- សិល្បការិនីទាំងអស់ ចូលរួមក្នុងថ្ងៃ រៀបការតែពេលនេះមិនបាន អញ្ជើញភ្ញៀវអស់ទេ ព្រោះ កម្មវិធីមិនសូវធំដុំប៉ុន្មាន ។
អស់រយៈពេលជាង មួយឆ្នាំហើយដែល កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានលួចបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាក ជាមួយមន្ត្រីបម្រើការងារ នៅក្រសួងមហាផ្ទៃដែល ជាគូដណ្តឹងរបស់នាង ហើយ ជានិច្ចកាល គេតែងតែឃើញ គូស្នេហ៍មួយគូនេះ បង្ហាញភាពសិ្នទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នា ប្រៀបដូចជាទឹកឃ្មុំហើយ ពេលនេះចំណង ស្នេហ៍ស្អិតរមួតរបស់ពួកគេ បានឈានដល់ ពិធី ភ្ជាប់ពាក្យបំពាក់ ចិញ្ចៀនឲ្យគា្ន ទៅវិញទៅមកហើយ មិនយូរទៀតទេនាង ក៏ប្រហែលជាត្រូវ ត្រៀមខ្លួនធ្វើជាកូនក្រមុំ ក្នុងរយៈពេលដ៏ខ្លីខាង មុខនេះទៀតផងក៏ថាបាន ៕