អាមេរិក: យោងតាមសារព័ត៌មាន បរទេសនានាបាន ចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្រុមហ៊ុនមួយនៅក្នុង ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នានាពេលថ្មីៗនេះ បានផលិតខោ ទ្រនាប់ប្រភេទថ្មី សម្រាប់នារីដែលអាចជួយឲ្យ ពួកគេអាចគេចផុតពី ការរំលោភពីសំណាក់ បុរសខិលខូច។
ខោទ្រនាប់ប្រភេទនេះ មានស្ទីល៍ជារាងខោខ្លី ដែលវាផ្តល់ អត្ថប្រយោជន៍ដល់នារី ទាំងឡាយពីការប៉ុនប៉ង រំលោភផ្លូវភេទដោយសារ តែមានលក្ខណៈ រឹបណែនតែម្តង ពិបាកនឹងឲ្យបុរស ដែលមានបំណងមិនល្អ ទាញវាចេញពីរាង កាយស្ត្រីណាស់ លុះត្រាតែអាចកាត់វាចេញ ប៉ុន្តែនៅពេលស្ត្រីស្លៀក គឺមានលក្ខណៈធម្មតា និង ផ្តល់ភាពងាយស្រួលទៅវិញ។
ក្រុមហ៊ុនផលិតឈ្មោះ AR Wear និយាយថា ពួកគេកំពុងស្វែង រកការគាំទ្រពី អតិថិជននៅលើទីផ្សារ៕