អ្នកដឹងឬទេថា បុរស១
ក្នុងចំណោម១០នាក់ ជួបប្រទះបញ្ហាខ្សោយសមត្ថភាពផ្លូវភេទ។ បុរសភាគច្រើន
ធ្លាប់មានបញ្ហានេះទាំងអស់ ប៉ុន្តែអាចមិនធ្ងន់ធ្ងរ ឬកើតឡើងតែម្តងម្កាល
ដែលអាចមកពីមូលហេតុដូចខាងក្រោម...។
- ចំណុចចាប់ផ្តើមនៃភាពខ្សោយ ៖
ការខ្សោយសមត្ថភាពផ្លូវភេទ
(ED) គឺសំដៅលើអវយវៈ ភេទបុរសមិនអាចឡើងរឹង
ឬឡើងរឹងមិនបានយូរ ដោយការ ស្រាវជ្រាវបានផ្តល់ទិន្នន័យថា ប្រមាណ១០-២០% នៃបុរស ដែលកើតជំងឺសរសៃឈាម
អាចកើតភាពខុសប្រក្រតី ក្នុងការ ឡើងរឹងរបស់អវយវៈភេទ ប៉ុន្តែពេលអាយុ កាន់តែច្រើនឡើង
កាន់តែជួបប្រទះក្នុងអត្រា ដែលកាន់តែខ្ពស់ឡើង ដោយភាគ-ច្រើននៃអ្នកជំងឺដែលអាយុ
ច្រើនជាង៥០ឆ្នាំ នឹងរកឃើញថា មានសរសៃឈាមក្រហមរឹង ខុសប្រក្រតី។
- មូលហេតុផ្នែករាងកាយបង្កបញ្ហា ៖
ភាគច្រើននៃបញ្ហានេះ
កើតពីភាពខុសប្រក្រតីផ្នែករាងកាយ ពីជំងឺបេះដូង និសរសៃឈាម ដូចជាភ្នាស
សរសៃឈាមក្រហមក្រាស និងរឹង សម្ពាធឈាមខ្ពស់ ជាតិខ្លាញ់ ក្នុងឈាមខ្ពស់។
ជំងឺទាំងនេះសុទ្ធតែបន្ថយការរត់របស់ឈាមចូល អវយវៈភេទ ជាមូលហេតុ
ធ្វើឱ្យកើតការខ្សោយសមត្ថភាព ផ្លូវភេទ។
ចំណែកកត្តាផ្សេងៗទៀតមាន ៖
ជំងឺផ្នែករាងកាយផ្សេងៗ ដែលបន្ថយការហូររបស់
ឈាមទៅកាន់អវយវៈភេទដូចជា ទឹកនោមផ្អែម។
ប្រព័ន្ធប្រសាទខុសប្រក្រតី ពីឧប្បត្តិហេតុ ឬជំងឺ ដែល
ធ្វើឱ្យទំនាក់ទំនងរវាងប្រព័ន្ធផ្នែកកណ្តាល ទៅអវយវៈភេទ ខុស ប្រក្រតី ដូចជា ខួរឆ្អឹងខ្នងប៉ះទង្គិច
ពីឧប្បត្តិហេតុ ឬជំងឺប្រព័ន្ធ ប្រសាទ ដូចជា ជំងឺសរសៃឈាមក្នុងខួរក្បាលត្បៀតស្ទះ បែក
ឬក្រោយការវះកាត់ក្រពេញប្រូស្តាត និងពោះវៀនធំ ជាដើម។
ភាវៈផ្លូវចិត្តដូចជា ភាពខ្វាយខ្វល់ ឬតានតឹង។
ជំងឺផ្សេងៗដូចជា ជំងឺតម្រងនោម ជំងឺថ្លើម ជំងឺក្រៀមក្រំ
ឬអ័រម៉ូនខុសប្រក្រតី។
ថ្នាំច្រើនប្រភេទមានផលប៉ះពាល់ធ្វើឱ្យអវយវៈភេទ មិន
ឡើងរឹងតាមប្រក្រតី ដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំបន្ថយ សម្ពាធឈាម
ថ្នាំបន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម ថ្នាំទឹកនោមផ្អែម ថ្នាំព្យាបាលអាការក្រៀមក្រំ
ថ្នាំព្យាបាល មហារីក ថ្នាំប្រឆាំង ការរលាក ដែលមិនប្រើស្តេរ៉ូអ៊ីដ និងថ្នាំការពារអាការប្រកាច់។
ការជក់បារី ឬជាតិស្រវឹងច្រើនពេក ឬការប្រើថ្នាំញៀន។
- វិធីកែខៃ ៖
នៅពេលអ្នកទៅជួបគ្រូពេទ្យ
គ្រូពេទ្យនឹងធ្វើការសាកសួរប្រវត្តិ និងពិនិត្យរាងកាយយ៉ាង លម្អិត។
អ្នកអាចត្រូវរៀបរាប់ជំងឺប្រចាំកាយដែលមានរួម ទាំងថ្នាំផ្សេងៗ ដែលទទួលទាន
ឱ្យពេទ្យដឹង កុំស្ទាក់ស្ទើរ ឬអៀនខ្មាសក្នុងការបើកចំហចិត្តនិយាយ ជាមួយពេទ្យពីបញ្ហា
ឡើងរឹង នៃអវយវៈភេទដែល អ្នកកំពុងប្រឈម។ ចំណែកអាហារដែលណែនាំ
សម្រាប់ការពារអាការខ្សោយសមត្ថភាពផ្លូវភេទ គឺអាហារដែលមានវីតាមីនA, B, E ម៉ាញេស្យូម, ម៉ង់កាណែស, ស័ង្កសី,
អាស៊ីដ ខ្លាញ់ចាំបាច់ និង ប្រូតេអ៊ីន ដែលចាំបាច់ក្នុងការបង្កើត
អ័រម៉ូនភេទ និងសុខភាពរបស់ប្រព័ន្ធបន្តពូជដូចជា ត្រី ធញ្ញជាតិ សណ្តែក បន្លែពណ៌បៃតង
រុក្ខជាតិមើមខ្ទឹមស ផ្សិត សារាយសមុទ្រ។
យ៉ាងណាក៏ដោយ ពេលកើតបញ្ហាខ្សោយ សមត្ថភាពផ្លូវភេទ
គួរប្រតិបត្តិដូចខាងក្រោម ៖
ជជែកបញ្ហាដែលកើតឡើងជាមួយដៃគូអ្នក និងបបួលឱ្យទៅទទួលការប្រឹក្សាពី
ពេទ្យជាមួយគ្នា។
ព្យាយាមកុំព្រួយបារម្ភខ្លាំងពេក ព្រោះនឹងកាន់តែ
ធ្វើឱ្យបញ្ហាអាក្រក់ឡើង។
រកវិធីបន្ធូរភាពតានតឹង ដូចជាហ្វឹកហាត់យោគៈ ការដកដង្ហើមវែងៗ
ធ្វើសមាធិ ឬវិធីបន្ធូរភាពតានតឹងផ្សេងៗ។
ហាត់ប្រាណជាប្រចាំ ដើម្បីបង្កើនកម្លាំង ទូទៅ រួមទាំងថាមពលផ្លូវភេទ
និងជួយបន្ថយ អាការព្រួយបារម្ភ បង្កើនជំនឿជាក់ក្នុងខ្លួនឯង។
គេងសម្រាកឱ្យគ្រប់គ្រាន់ ព្រោះភាពល្អិតល្ហៃ
គឺជាមូលហេតុចម្បងមួយ ដែលធ្វើឱ្យខ្វះចំណាប់អារម្មណ៍ផ្លូវភេទ៕