សិចទុកដូចជា កាំបិតមុខពីរ
អាចប្រើហាន់បន្លែ សាច់សត្វធ្វើអាហារអ្វី បានឆ្ងាញ់ពិសាតែប្រសិន បើធ្វេសប្រហែសតែបន្ដិច
អាចធ្វើឱ្យខ្លួនឯង របួសហូរឈាមបាន ដូច្នេះគួរធ្វើកិច្ចការ មួយនេះ ដោយក្ដី
ប្រុងប្រយ័ត្នខ្ពស់បំផុត ។ការរួមភេទដែលមាន សកម្មភាពបានត្រឹមត្រូវ ល្អសមរម្យវានឹង
ជួយឱ្យឆាកជីវិត គូស្នេហ៍ដំណើរការទៅយ៉ាងរលូន
និង មានសេចក្ដីសុខ ។ ក្រោយពេលបានដឹង ពីប្រយោជន៍របស់វា ហើយនោះ ពេលនេះយើងងាកមក
មើលពីវិធីប្រតិបត្ដិ ដោយមិត្ដអ្នកអាន មិន ចាំបាច់ដោះសម្លៀកបំពាក់ រង់ចាំនោះឡើយ
គួរអានឱ្យចប់ ជាមុនសិនចាំប្រតិបត្ដិ តាមម្ដងមួយ ដំណាក់កាលទៅ តាមការណែនាំ ។
សិចធ្វើឱ្យរាងកាយមាំមួន ៖
ការរួមភេទត្រូវបាន
គេចាត់ទុកថាជាការហាត់ប្រាណមួយបែប ជាពិសេសទៅលើ ប្រព័ន្ធនៃសរសៃ ឈាម
និងប្រព័ន្ធបេះដូង ដែលគូ ស្នេហ៍ទាំងអស់ ហាមមើលរំលងរឿង នេះជាដាច់ខាត ។
សកម្មភាពក្នុង ការរួមភេទទុក ប្រៀបដូចជា ការរត់ហាត់ប្រាណ ធាក់កង់ជួយជំរុញ
ឱ្យបេះដូងយើង ធ្វើការងារកាន់តែ ច្រើនឡើង ។ ការរួមភេទបាន ញឹកញាប់ក៏ដូចខ្លួនយើង
បានហាត់ប្រាណ ញឹកញាប់ យ៉ាងដូច្នេះដែរ ហើយ ថែមទាំងជួយឱ្យ បេះដូងរឹងមាំ ក៏ប៉ុន្ដែទាម
ទារឱ្យធ្វើជានិច្ចកាលក្នុង រយៈពេលយូរសមគួរផងដែរ ។ ទោះ បីយ៉ាងណាក្ដី
ក៏នៅមានកត្ដាមួយ ទៀត ដែលគួរយក ចិត្ដទុកដាក់ផងដែរនោះ គឺការរក្សាភាពមាំមួននៃ រាងកាយទុកជាមូលដ្ឋាន ដូចគ្នាទៅ
នឹងកីឡាប្រដាល់ដែលត្រូវការ ហ្វឹក ហាត់សមមុនពេលឡើងលើសង្វៀនដែរ ។
ក្នុងមួយដង ៣០នាទីក្នុងមួយ សប្ដាហ៍៣-៥ដង ៖
កន្លងមកយើងធ្លាប់បានឮ
ពីការណែនាំខ្លះៗ រួចមកហើយថា ឱ្យយើងហាត់ប្រាណ ដើម្បីឱ្យរាង កាយ បានមាំមួន ។ ការងារ
សិចក៏អាចចាត់ទុកថា ជាការហាត់ប្រាណមួយ ប្រភេទដូចជា ការ ហែលទឹក ឬរត់ហាត់ប្រាណដែរ ។
ដូច្នេះតោងកុំ និយាយពាក្យថា គ្មានពេលវេលាខ្ជិល ឬរកឡេះ ផ្សេងៗ មកអះអាងដើម្បី
ចៀសរួចពីការហាត់ប្រាណ ។ ក្រុមអ្នក ជំនាញសិក្សារឿងរួមភេទបាន គូសបញ្ជាក់ថា
យើងពិតជាមិនអាច សម្រកទម្ងន់ខ្លួនបាន ទាល់តែសោះ ប្រសិនបើយើង រវល់តែ ហាត់ប្រាណ
រាងកាយបែបស្រាល ដើម្បីសម្រក ក្បាលពោះនោះ ។ ក្រុមអ្នកជំនាញ ណែនាំបន្ថែម ទៀតថា
ឱ្យរិះរកវិធីស្វែក រកដៃគូមកបបួលគ្នា ហាត់ប្រាណ ដែលស្រណុកស្រួល និងស្រើបស្រាល
ល្អប្រសើរជាងការ ហាត់ ប្រាណតែម្នាក់ឯង ។
ចិត្ដគំនិតនៃអារម្មណ៍រួមភេទ ៖
កម្លាំងអូសទាញឱ្យកើត មានអារម្មណ៍រួមភេទ វាមានរួចស្រាប់
ទៅហើយតាមធម្មជាតិ មិនដូចគ្នា នឹងការអូសទាញឱ្យ មានចិត្ដក្នុងការ ដើរ ឬរត់នោះទេ
ការរួមភេទដោយ ចំណាយពេល៣០នាទី ក្នុង១លើក អាចបំលែង ថាមពលការងារ
បានរហូតពី១៥-៣៥០គីឡូកាល់ឡូរី តែ ក៏អាស្រ័យ ទៅលើថា សកម្មភាព នាពេលនោះវាមាន
សន្ទុះក្លៀវក្លាប៉ុនណា ដែរ ។ រយៈពេលនៃការរួម ភេទ ខាងលើនេះស្មើនឹងការហាត់
ប្រាណដោយឈានជើងញាប់ៗ ឬ ហាត់ប្រាណដោយ រត់ត្រុកៗ ប្រមាណ៣០នាទី ។ យើងជឿថា
ការហាត់ប្រាណដូច បានពោលមកខាងលើ នេះវាគ្មានភាព ស្រណុកស្រួល ស្មើ
នឹងការរួមសិចនៅលើគ្រែនោះទេ ។
ដូច្នេះអ្វីដែលយើងបាន
ពោលរៀប រាប់មកពីខាងលើ អ្នកអាចយកទៅ សាកល្បងបានហើយ ប្រសិនបើមួយសប្ដាហ៍
អាចឈានដល់ទៅ៥ដង គឺប្រាកដជាអាចដុត កម្លោចថាមពល ឬអាច បំលែង ថាមពលបានរហូត ដល់ពី
១៥០០-១៦០០គីឡូកាលឡូរី ដែលតួលេខនេះ មិនមែនតិច តួចនោះទេ ។ តែទោះយ៉ាង នេះក្ដីទាំងអស់នេះ
ក៏អាស្រ័យទៅលើថា តើនរណាជាអ្នកផ្ដើមមុន ប្រសិនបើ បានកាន់តែច្រើនកាន់តែល្អ ហើយ អ្វី
ដែលមិនគួរភ្លេចនោះ គឺគួរគិត ដល់សុខភាព ផងដែរ ប្រសិនបើ ស្ថានភាពរាងកាយ មិនអំណោយ ផលទេ
គួរតែប្រយ័ត្ន ពីគ្រោះថ្នាក់ផងដែរ៕